អញ្ជើញចូលរួមកម្មវិធីមាន លោកវរសេនីយ៍ឯក Tran Tien Hai មេបញ្ជាការនៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai និងលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនៃស្នងការដ្នាននគរបាលខេត្តរតនគិរី។

leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូបថត៖ bienphong.com.vn)

ក្នុងឱកាសនេះ គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai បានប្រគល់សម្ភារៈចាំបាច់មួយចំនួនដល់កងកម្លាំងការពារព្រំដែនខេត្តរតនគីរី រួមមាន៖ អង្ករ ៦ តោន ស្ករស ៣០០ គីឡូក្រាម មីកញ្ចប់ ៩០ កេស ប្រេងឆា ៦០ កាន និងទឹកត្រី ៣០ ធុង។ អំណោយទាំងនេះមានតម្លៃសរុបជិត ២០០ លានដុង។

ថ្លែងក្នុងពិធីនេះ លោកវរសេនីយ៍ឯក Tran Tien Hai បានសម្តែងក្តីសង្ឃឹមថា អង្គភាពបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ច  និងកងទ័ពការពារព្រំដែនខេត្ត Gia Lai ដើម្បីពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពដែលទាក់ទងនឹងការងារគ្រប់គ្រង និងការពារព្រំដែន ការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមព្រំដែន ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ឧក្រិដ្ឋកម្មជួញដូរមនុស្ស ការរំលោភលើបទប្បញ្ញត្តិព្រំដែន ការឆ្លងដែនខុសច្បាប់។

leftcenterrightdel
គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Gia Lai ប្រគល់ សម្ភារៈចាំបាច់ដល់កងកម្លាំងការពារព្រំដែនខេត្តរតនគីរី (រូបថត៖ bienphong.com.vn)

ក្នុងពេលជាមួយគ្នានេះ បង្កើនការងារឃោសនាដល់ប្រជាជននៅសងខាងព្រំដែនឲ្យអនុវត្តយ៉ាងត្រឹមត្រូវនូវកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងព្រំដែន ព្រមទាំងចលនាប្រជាជនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការរត់ពន្ធឆ្លងកាត់ព្រំដែន និងកសាងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៅសងខាងព្រំដែន។

ក្នុងនាមកងកម្លាំងការពារព្រំដែនខេត្តរតនគីរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភ និងការសហការក្នុងការងាររបស់កងទ័ពការពារព្រំដែនខេត្ត Gia Lai ក្នុងរយៈពេលកន្លងមកនេះ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការការពារព្រំដែន ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ៕

បកប្រែដោយ Pham Diep