គណៈកម្មការជំនាញខេត្ត Gia Lai ជួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញខេត្តរតនគិរី
កប.អនឡាញ - នារសៀលថ្ងៃទី២១ ខែតុលា គណៈប្រតិភូគណៈកម្មការជំនាញខេត្ត Gia Lai ដឹកនាំដោយលោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការជំនាញខេត្ត បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការជំនាញខេត្តរតនគិរី ដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី។