ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការបរទេសការពារជាតិ ជូនកងយោធពលខេមរភូមិន្ទ
កប.អនឡាញ - នារសៀលថ្ងៃទី១៤ ខែតុលា នៅទីក្រុងហាណូយ នាយកដ្ឋានទាក់ទងការបរទេស (ក្រសួងការពារប្រទេស) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការបរទេសការពារជាតិជូននាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៥។
ក្នុងសុន្ទរកថាបិទ លោកឧត្តមសេនីយ៍ត្រី Nguyen Duy Minh អនុប្រធាននាយកដ្ឋានទាក់ទងការបរទេសបានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេលនៃការស្រាវជ្រាវ និងផ្លាស់ប្តូរដោយស្មារតីទទួលខុសត្រូវខ្ពស់ វគ្គបណ្តុះបណ្តាលបានបញ្ចប់កម្មវិធី ធានាគុណភាព និងបំពេញតាមផែនការដែលបានកំណត់។
យោងតាមលោកឧត្តមសេនីយ៍ត្រី Nguyen Duy Minh ស្ថានភាពបច្ចុប្បន្នលើពិភពលោក និងតំបន់កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ទាមទារឱ្យមន្ត្រីការទូតនិយាយរួម មន្ត្រីការទូតការពារជាតិ និយាយដោយឡែក ត្រូវតែស្រាវជ្រាវជានិច្ច និងលើកកំពស់សមត្ថភាព និងគុណវុឌ្ឍិលើគ្រប់វិស័យ ជាពិសេសក្នុងការស្រាវជ្រាវ វិភាគ វាយតម្លៃ ព្យាករណ៍ស្ថានភាព និងផ្តល់យោបល់អំពីដំណោះស្រាយ ធានាផលប្រយោជន៍ជាតិ។
    |
 |
លោកឧត្តមសេនីយ៍ត្រី Nguyen Duy Minh ប្រគល់វិញ្ញាបនបត្រដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល |
លើសពីនេះ សកលភាវូបនីយកម្ម សន្តិភាព និងកិច្ចសហប្រតិបត្តិការបាន និងកំពុងជានិន្នាការរួមរបស់ពិភពលោក។ ប្រការនេះបាននាំឱ្យមានការកើនឡើងនូវភាពញឹកញាប់នៃសកម្មភាពកិច្ចការបរទេស តម្រូវការកាន់តែខ្ពស់នៃភាពទំនើប និងវិជ្ជាជីវៈនៃការងារការទូតនិយាយរួម និងកិច្ចការបរទេសការពារជាតិនិយាយដោយឡែក។ អាស្រ័យហេតុនេះ មន្ត្រីការទូតនិយាយរួម និងមន្ត្រីកិច្ចការបរទេសការពារជាតិនិយាយដោយឡែក ត្រូវសិក្សារៀនសូត្រដោយខ្លួនឯង និងអនុវត្តជាប្រចាំ លើកកំពស់ជំនាញវិជ្ជាជីវៈឱ្យសមស្របទៅនឹងភារកិច្ចរបស់ខ្លួន។
លោកឧត្តមសេនីយ៍ត្រី Nguyen Duy Minh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - កម្ពុជាកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងរយៈពេលថ្មីៗនេះ ហើយជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគី។ រួមចំណែកដល់ជោគជ័យរួមនោះ កិច្ចការបរទេសការពារជាតិបានដើរតួនាទីជាស្ពានដ៏សំខាន់មួយ។
លោកឧត្តមសេនីយ៍ត្រី Nguyen Duy Minh បានសម្តែងនូវក្តីសង្ឃឹមថា នាយទាហាននៃកងយោធពលខេមរភូមិន្ទនឹងអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវចំណេះដឹង និងបទពិសោធន៍ដែលបានសិក្សាក្នុងអំឡុងពេលបណ្តុះបណ្តាលនៅវៀតណាម ដើម្បីបំពេញតួនាទីភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ។
បកប្រែដោយ Duy Hoan