អូស្ត្រាលីផ្តល់ជំនួយដល់វៀតណាម ដើម្បីជម្នះផលវិបាកនៃព្យុះ Bualoi និង Matmo
កប.អនឡាញ - នាថ្ងៃទី ១៤ តុលា អូស្ត្រាលីបានប្រកាសកញ្ចប់ជំនួយ ដើម្បីជួយវៀតណាមជំនះពុះពារផលវិបាក ដោយព្យុះ Bualoi (ព្យុះលេខ ១០) និង Matmo (ព្យុះលេខ ១១)។
លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេស បាននិយាយថា ប្រទេសអូស្ត្រាលីកំពុងផ្តល់កញ្ចប់ជំនួយមនុស្សធម៌ ដែលមានតម្លៃប្រហែល ៣ លាន AUD ដើម្បីជួយវៀតណាមជម្នះផលវិបាកនៃព្យុះ Bualoi និង Matmo ។
    |
 |
ភ្លៀងធ្លាក់ខ្លាំងនៅ Thai Nguyen បានបង្កឲ្យមានទឹកជំនន់។ រូបថត៖ VGP |
យោងតាមសេចក្តីប្រកាស អូស្ត្រាលីបានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាម ក្នុងគ្រាលំបាកនេះ; ដោយបញ្ជាក់ថា ក្នុងក្របខណ្ឌនៃកញ្ចប់ជំនួយ អូស្ត្រាលីនឹងផ្ទេរឧបករណ៍ជួយសង្គ្រោះបន្ទាន់ ដូចជាឧបករណ៍ផ្ទះបាយ ឧបករណ៍អនាម័យ និងឧបករណ៍សង្គ្រោះដល់ប្រជាជន នៅតំបន់ ដែលរងផលប៉ះពាល់ ដោយព្យុះ និងទឹកជំនន់។
អូស្ត្រាលីក៏កំពុងប្រមូលដៃគូមនុស្សធម៌របស់ខ្លួន ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលរបស់អូស្រ្តាលី ក្នុងការផ្តល់ជំនួយសង្គ្រោះអាយុជីវិតដល់វៀតណាម។ មូលនិធិនេះ នឹងត្រូវបានផ្តល់តាមរយៈទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេស បានអះអាងថា ក្នុងនាមជាដៃគូដ៏គួរឱ្យទុកចិត្ត អូស្ត្រាលីនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីអនុវត្តផែនការគាំទ្រនេះ៕
បកប្រែដោយ Duy Hoan