នេះជាសកម្មភាពដ៏មានអត្ថន័យ ដើម្បីអបអរសាទរទិវាពាណិជ្ជករវៀតណាម (ថ្ងៃទី១៣ តុលា); ខួបលើកទី ៧២ នៃទិវាបុណ្យ​ឯករាជ្យ​ជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥)។ លើសពីនេះ វេទិកានេះក៏ជាសកម្មភាពជាក់ស្តែង ដើម្បីស្វាគមន៍មហាសន្និបាតលើកទី ១ នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញអាណត្តិ ២០២៥ - ២០៣០។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំប្រតិភូប្រហែល ២០០ នាក់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ទីភ្នាក់ងារគ្រប់គ្រង អង្គការមិត្តភាព សមាគមធុរកិច្ច និងសាជីវកម្ម និងក្រុមហ៊ុននៃប្រទេសទាំងពីរ។

វេទិកាធុរកិច្ចវៀតណាម-កម្ពុជាឆ្នាំ២០២៥ បានអះអាងនូវការប្តេជ្ញាចិត្តជំរុញការវិនិយោគ ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេវាកម្ម និងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងកម្ពុជាក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ក្នុងសុន្ទរកថាស្វាគមន៍ចំពោះភ្ញៀវកិត្តិយស និងគណៈប្រតិភូដែលចូលរួមវេទិកានេះ លោក Nguyen Manh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ  បានលើកឡើងអំពីគំនិតផ្តួចផ្តើមរបស់ទីក្រុងហូជីមិញក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់ប្រទេសទាំងពីរ (ទីក្រុងហូជីមិញ - ផ្លូវល្បឿនលឿន Moc Bai តភ្ជាប់ទៅភ្នំពេញ ...)។ លើសពីនេះ ទីក្រុងហូជីមិញតែងតែយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មជាមួយកម្ពុជា តាមរយៈយន្តការទ្វេភាគី និងពហុភាគី។

leftcenterrightdel
លោក Nguyen Manh Cuong   ថ្លែងសុន្ទរកថាស្វាគមន៍ចំពោះភ្ញៀវកិត្តិយស និងប្រតិភូដែលចូលរួមវេទិកាធុរកិច្ចវៀតណាម-កម្ពុជាឆ្នាំ ២០២៥

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសន្យាបន្តបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ; ត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរធុរកិច្ចកម្ពុជាលើដំណើរអភិវឌ្ឍន៍ រួមគ្នាកសាងអាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព។

នៅក្នុងវេទិកានេះ ប្រតិភូបានរាយការណ៍ និងវាយតម្លៃយ៉ាងទូលំទូលាយអំពីស្ថានភាពវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជាក្នុងឆ្នាំ២០២៤ និងខែដំបូងនៃឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ពិភាក្សាយ៉ាងស៊ីជម្រៅអំពីយន្តការគោលនយោបាយ បរិយាកាសវិនិយោគ សកម្មភាពនាំចូល-នាំចេញ ទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សទ្វេភាគី។

វេទិកានេះចំណាយពេលវេលាច្រើនសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរពិភាក្សា ផ្លាស់ប្តូរ និងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយតាមរយៈការចុះហត្ថលេខាលើ MOU (អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ)។ មុនពេលព្រឹត្តិការណ៍នេះ គណៈប្រតិភូធុរកិច្ចនៃប្រទេសទាំងពីរមានឱកាសទៅទស្សនា និងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ។

នៅក្នុងវេទិកានេះ មានធុរកិច្ចវៀតណាម និងកម្ពុជាប្រមាណជាង ៣០ក្រុមហ៊ុន បានដាក់តាំងបង្ហាញ និងណែនាំផលិតផលដល់ប្រតិភូដែលចូលរួម។

គួរកត់សម្គាល់ថា នៅ​វេទិកានេះបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើ MOU រវាងក្រុមហ៊ុន Vissan (វៀតណាម) និងក្រុមហ៊ុន Degrand Group (កម្ពុជា) ដែលបង្ហាញថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងប្រទេសទាំងពីរកំពុងឈានចូលដំណាក់កាលថ្មី កាន់តែមានប្រសិទ្ធភាព និងច្រើននៃការអភិវឌ្ឍន៍។

ទន្ទឹមនឹងនោះ ប្រតិភូបានផ្តល់អនុសាសន៍ និងសំណូមពរជាច្រើនជូនរដ្ឋាភិបាល និងក្រសួង និងស្ថាប័ន នៃប្រទេសទាំងពីរ សំដៅលុបបំបាត់ការលំបាក កែលម្អគោលនយោបាយ ជំរុញការវិនិយោគប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងវៀតណាម និងកម្ពុជាក្នុងដំណាក់កាលសមាហរណកម្ម៕

បកប្រែដោយ Duy Hoan