ក្នុងរយៈពេលកន្លងមក វិទ្យាស្ថានពេទ្យយោធាវៀតណាមបានបណ្តុះបណ្តាលសិក្ខាកាមយោធាកម្ពុជាក្រោមកម្មវិធីសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ បន្ទាប់ពីត្រឡប់មកមាតុប្រទេសវិញ សិក្ខាកាមកម្ពុជា បានពាំនាំយកចំណេះដឹងដ៏ល្អពីវិទ្យាស្ថានពេទ្យយោធាវៀតណាមមកអភិវឌ្ឍវិស័យពេទ្យយោធា និងការកសាងប្រទេសជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក នឹម មាលា បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានពេទ្យយោធាវៀតណាម ដែលបានជួយឧបត្ថម្ភបណ្តុះបណ្តាលធនធានមនុស្សពេទ្យយោធាសម្រាប់កម្ពុជា។

នៅក្នុងកិច្ចពិភាក្សាការងារ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធា វៀតណាម-កម្ពុជា នាពេលបច្ចុប្បន្ននេះ មានសារសំខាន់ ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យ បណ្ឌិត Tran Viet Tien និងលោកឧត្តមសេនីយ៍ឯក នឹម មាលា រួមជាមួយប្រតិភូ ថតរូបទុកជាអនុស្សាវរីយ៍

ភាគីទាំងពីរបានផ្លាស់ប្តូរ និងស្វែងយល់អំពីសមត្ថភាព និងតម្រូវការ បង្កើតជាមូលដ្ឋានដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យ បណ្ឌិត Tran Viet Tien បានមានប្រសាសន៍ថា៖ វិទ្យាស្ថានពេទ្យយោធាវៀតណាមមានទំនាក់ទំនងល្អជាមួយវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ។ នាពេលខាងមុខ ខ្ញុំសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវិទ្យាស្ថានពេទ្យយោធាវៀតណាម និងវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ នឹងអភិវឌ្ឍកាន់តែខ្លាំងឡើង រួមចំណែកពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា និយាយរួម និងវិស័យពេទ្យយោធានៃប្រទេសទាំងពីរនិយាយដោយឡែក។ ដោយហេតុនោះ នឹងរួមចំណែកបើកទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លើកកំពស់គុណភាពនៃការបណ្តុះបណ្តាលលើវិស័យពេទ្យយោធា និងរួមចំណែកជាវិជ្ជមានក្នុងការថែទាំសុខភាពសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang