ទទួលស្វាគមន៍ និងធ្វើការជាមួយគណៈប្រតិភូ មានថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងកីឡា ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នគរបាលខេត្ត Ninh Binh កាសែត វិទ្យុ និងទូរទស្សន៍ និងតំណាងនាយកដ្ឋានសារព័ត៌មាន។

leftcenterrightdel
ប្រតិភូចូលរួមជំនួបធ្វើការ

លោក Nguyen Duc Cuong អនុប្រធានមន្ទីរវប្បធម៍ និងកីឡាខេត្តបានសម្តែងនូវសេចក្តីរីករាយដែលបានស្វាគមន៍គណៈប្រតិភូអ្នកកាសែតកម្ពុជា ហើយសង្កត់ធ្ងន់ថា សកម្មភាពនេះបង្ហាញពីស្មារតីនៃសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះបើកឱកាសសហប្រតិបត្តិការថ្មីក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកទិសដៅទំនើប និងការធ្វើបរិវត្តកម្មឌីជីថល។

ក្នុងនាមគណៈប្រតិភូ លោក អ៊ិន ឆាយ បានមានប្រសាសន៍ថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺបានស្តាប់ និងស្វែងយល់ពីបទពិសោធន៍នៃការអនុវត្តការងារសារព័ត៌មានក្នុងស្រុកលើវេទិកាឌីជីថល ជាពិសេសការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសារព័ត៌មាន ដើម្បីអនុវត្តក្នុងប្រតិបត្តិការជាក់ស្តែង។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

ក្នុងជំនួប លោក Bui Ngoc Quang សមាជិកគណៈកម្មាធិការបក្សខេត្ត អគ្គនិពន្ធនាយករងកាសែត វិទ្យុ និងទូរទស្សន៍ Ninh Binh បានណែនាំអំពីទិដ្ឋភាពទូទៅ និងចែករំលែកលទ្ធផល និងបទពិសោធន៍មួយចំនួនក្នុងការអនុវត្តការងារសារព័ត៌មានក្នុងស្រុកលើវេទិកាឌីជីថល រួមបញ្ចូលបណ្តាញសង្គម និងពហុប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងពិភាក្សាអំពីការធ្វើបរិវត្តកម្មឌីជីថលដំណើរការផលិតកម្មវិធីទូរទស្សន៍ កម្មវិធីផ្សាយសម្លេង  និងការច្របាច់បញ្ចូលគ្នានៃសារព័ត៌មានរបស់ខេត្ត។

ក្នុងជំនួប គណៈប្រតិភូអ្នកកាសែតកម្ពុជាបានពិភាក្សា និងផ្លាស់ប្តូរអំពីបញ្ហាមួយចំនួនដូចជា៖ គោលនយោបាយ ខ្លឹមសារទាក់ទងនឹងការធ្វើបរិវត្តកម្មឌីជីថលសារព័ត៌មាន និងការធ្វើបរិវត្តកម្មឌីជីថលរបស់ខេត្ត Ninh Binh ការអភិវឌ្ឍទេសចរណ៍ ការគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងវិស័យផ្សព្វផ្សាយ។

លោក Nguyen Duc Cuong បានថ្លែងអំណរគុណចំពោះគណៈប្រតិភូអ្នកកាសែតកម្ពុជា ដែលបានផ្លាស់ប្តូរដោយស្មោះត្រង់។ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការធ្វើបរិវត្តកម្មឌីជីថលសារព័ត៌មាន និងណែនាំសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងអនុវត្តការធ្វើបរិវត្តកម្មឌីជីថលក្នុងការគ្រប់គ្រងរដ្ឋនៅខេត្ត Ninh Binh។ នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរ និងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ផលប្រយោជន៍ទៅវិញទៅមក ដោយផ្អែកលើការយល់ដឹង ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក៕

បកប្រែដោយ Huyen Trang