បើកវគ្គហ្វឹកហ្វឺនអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ
កប.អនឡាញ - នាព្រឹកថ្ងៃទី២៩ ខែកញ្ញា នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានបើកវគ្គហ្វឹកហ្វឺនអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិឆ្នាំ២០២៥។
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ដល់ថ្ងៃទី ១៧ ខែតុលា វគ្គហ្វឹកហ្វឺនត្រូវបានអនុវត្តជា ៣ ដំណាក់កាល៖ ការហ្វឹកហ្វឺនទ្រឹស្តីដែលមានខ្លឹមសារនៃបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ការហ្វឹកហ្វឺនជំនាញឯកទេសនៃអ្នកសង្កេតការណ៍យោធា និងការហ្វឹកហ្វឺនជាក់ស្តែងរួម។
    |
 |
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ |
អាស្រ័យហេតុនេះ គោលបំណងគឺដើម្បីបំពាក់បំប៉ននាយទាហាននៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពប្រជាជនឡាវនូវចំណេះដឹង និងជំនាញដើម្បីបំពេញភារកិច្ចអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ ដើម្បីត្រៀមខ្លួនជាស្រេចអនុវត្តភារកិច្ចនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍យោធា និងមុខតំណែងពាក់ព័ន្ធ។ វគ្គហ្វឹកហ្វឺននេះជួយលើកកំពស់ស្វ័យភាពវិជ្ជាជីវៈក្នុងការរៀបចំវគ្គហ្វឹកហ្វឺនឯកទេសស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទន្ទឹមនឹងនោះរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយឡាវ និងអាល្លឺម៉ង់លើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
វគ្គហ្វឹកហ្វឺននេះមានការចូលរួមពីសិក្ខាកាមនៃកងទ័ពប្រជាជនវៀតណាមចំនួន ២៥ នាក់ និងសិក្ខាកាមចំនួន ៥ នាក់របស់កងទ័ពប្រជាជនឡាវ៕
បកប្រែដោយ Thanh Cong