នារសៀលថ្ងៃទី ២៦ កញ្ញា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) ក្រុមវិស្វកម្មលេខ ៤ បានចាកចេញពីទីក្រុងហាណូយទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅទីក្រុង Abyei (UNISFA)។

ក្រុមវិស្វកម្មលេខ ៤ រួមមានកម្មាភិបាល បុគ្គលិលក ចំនួន ១៨៤ នាក់មកពីប្រភេទទ័ពការពារអាកាស - កងទ័ពអាកាស ប្រភេទកងទ័ពជើងទឹក; តំបន់យោធភូមិភាគ៖ ១, ២, ៣, ៤; អង្គទ័ពលេខ ១២; កងឯកភាពទ័ពជំនាញ វិស្វកម្ម ទ័ពពិសេស បញ្ជូនសារ និងនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងស្ថាប័ន និងអង្គភាពមួយចំនួន។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានលើកទឹកចិត្ត និងណែនាំដល់កម្មាភិបាល បុគ្គលិ មុនពេលចាកចេញទៅបំពេញបេសកកម្មអន្តរជាតិ

មុនពេលចេញដំណើរទៅបំពេញបេសសកម្ម កម្មាភិបាល យុទ្ធជននៃក្រុមវិស្វកម្មលេខ៤ បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិស្វកម្ម ភាសាអង់គ្លេស ជំនាញផ្សព្វផ្សាយព័ត៌មាន ជំនាញវេជ្ជសាស្ត្រ ការធានាភស្តុភារ បច្ចេកទេស និងការពារកម្លាំងសម្រាប់កងកម្លាំងពាក់ព័ន្ធ។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ក្រុមវិស្វកម្មលេខ ៤ ចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅ Abyei

លើសពីនេះ នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានសម្របសម្រួលជាមួយបណ្តាប្រទេសជាដៃគូរៀបចំការបណ្តុះបណ្តាលជំនាញស៊ីជម្រៅសម្រាប់ក្រុមវិស្វកម្មលេខ៤ ស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ ការការពារ និងគ្រប់គ្រងអំពើហិង្សាផ្លូវភេទ ការកំណត់ជាតិផ្ទុះ និងការផ្លាស់ប្តូរជំនាញវិស្វកម្ម ... ដើម្បីធានាសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារវិស្វកម្មក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពជំនួយមនុស្សធម៌នៅបេសកកម្ម UNISFA ក៏ដូចជាបំពេញតម្រូវការរបស់អង្គការសហប្រជាជាតិលើមុខងារ ភារកិច្ចដែលត្រូវបានប្រគល់ជូន៕

បកប្រែដោយ Duy Hoan