ដំណើរទស្សនកិច្ចរបស់នាវា HMS Richmond បានប្រព្រឹត្តទៅក្នុងឱកាសចក្រភពអង់គ្លេស និងវៀតណាមប្រារព្ធខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងនោះកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
ប្រតិភូក្នុងពិធីស្វាគមន៍នាវា

ដំណើរទស្សនកិច្ចរបស់នាវា HMS Richmond នេះមិនត្រឹមតែជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកអង់គ្លេស និងដៃគូវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការលើកកម្ពស់ស្ថិរភាព និងសន្តិសុខពិភពលោកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទៀតផង។

ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងហូជីមិញ នាវិកនៃ HSM Richmond នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ បញ្ជាការដ្ឋានយោធភូមិភាគទី៧ បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់លេខ២ ចូលរួមសកម្មភាពផ្លាស់ប្ដូរវប្បធម៌ និងកីឡាជាមួយនាយទាហាន យុទ្ធជននៃកងទ័ពជើងទឹកវៀតណាម ព្រមទាំងទៅទស្សនាតំបន់កេរ្តិ៍ដំណែលវប្បធម៌ ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានមួយចំនួននៅទីក្រុងហូជីមិញ៕

បកប្រែដោយ Thuy Anh