បិទបញ្ចប់វេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី១២
កប.អនឡាញ - នាថ្ងៃទី ១៩ ខែកញ្ញា វេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី ១២ ក្រោមប្រធានបទ “រួមគ្នាការពារសណ្តាប់ធ្នាប់អន្តរជាតិ រួមគ្នាជំរុញការអភិវឌ្ឍដោយសន្តិភាព” បានបិទបញ្ចប់ជាផ្លូវការបន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការ។
វេទិកាឆ្នាំនេះបានទាក់ទាញការចូលរួមរបស់ប្រតិភូជាង ១,៨០០ ដែលជាថ្នាក់ដឹកនាំក្រសួងការពារជាតិ កងទ័ព អ្នកជំនាញ និងអ្នកប្រាជ្ញមកពីប្រទេស ដែនដី និងអង្គការអន្តរជាតិជាង ១០០។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ចូលរួមវេទិកា និងថ្លែងសុន្ទរកថាសំខាន់ក្នុងសម័យប្រជុំពេញអង្គលើកទី១ ដោយទទួលបានការយកចិត្តទុកដាក់ពិសេសពីប្រតិភូនានា។
    |
 |
ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គទី៣ នៃវេទិកា |
ខ្លឹមសារនៃការពិភាក្សានៅក្នុងវេទិកាឆ្នាំនេះ ផ្តោតលើបញ្ហាសន្តិភាព សន្តិសុខ ការគ្រប់គ្រងបច្ចេកវិទ្យាថ្មី ដំណោះស្រាយដើម្បីដោះស្រាយជម្លោះ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងបរិបទពិភពលោកមានការប្រែប្រួលជាច្រើន។ នៅក្នុងសម័យប្រជុំពេញអង្គ ប្រតិភូទាំងឡាយបានផ្តោតលើការពិភាក្សាលើការកសាងប្រព័ន្ធអភិបាលកិច្ចសន្តិសុខសកលដោយយុត្តិធម៌ បង្កើនទំនុកចិត្តជាយុទ្ធសាស្រ្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការការពារសណ្តាប់ធ្នាប់អន្តរជាតិ និងការលើកកម្ពស់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ កិច្ចប្រជុំស្របគ្នាបានពិភាក្សាលើប្រធានបទដូចជា៖ ទំនាក់ទំនងរវាងមហាអំណាចនានា កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ ដំណោះស្រាយនយោបាយចំពោះជម្លោះក្នុងតំបន់ ការគ្រប់គ្រងអាវុធ សន្តិសុខ និងឥទ្ធិពលនៃបច្ចេកវិទ្យាថ្មីលើទម្រង់នៃសង្រ្គាម។
ខ្លឹមសារដ៏សំខាន់មួយទៀតនៃវេទិកាគឺការពិភាក្សាយ៉ាងស៊ីជម្រៅអំពីបច្ចេកវិទ្យាដែលកំពុងលេចធ្លោ ជាវិស័យដែលកំពុងទាក់ទាញការយកចិត្តទុកដាក់ដ៏ពិសេសពីប្រទេសនានា ជាពិសេសមហាអំណាចយោធា។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីកំពុងបង្កើតការផ្លាស់ប្តូរបដិវត្តន៍ចំពោះសង្គ្រាមទំនើប និងអនាគត។ ប្រតិភូទាំងឡាយបានពិភាក្សាដ៏ស៊ីជម្រៅអំពីការអនុវត្ត និងការគ្រប់គ្រងបច្ចេកវិទ្យាថ្មី ការផ្លាស់ថ្មីក្នុងវិទ្យាសាស្ត្រយោធា និងឥទ្ធិពលនៃបច្ចេកវិទ្យាលើសង្គ្រាមទំនើប។
លើសពីនេះ វេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី ១២ ក៏រួមមានសកម្មភាពសិក្សាដើម្បីរំលឹកខួបលើកទី ៨០ នៃជ័យជំនះលើហ្វាស៊ីសនិយម និងខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិផងដែរ៕
បកប្រែដោយ Huyen Trang