អស់រយៈពេលជាង ១០ ឆ្នាំ ដែលត្រូវបានប្រគល់ភារកិច្ចឲ្យដាក់ពង្រាយកម្លាំងពេទ្យយោធា - កងពេទ្យកម្រិត ២ ដែលតំណាងឱ្យប្រទេសវៀតណាមទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះ មន្ទីរពេទ្យយោធាលេខ ១៧៥ បានរៀបចំបណ្តុះបណ្តាល និងដាក់ពង្រាយកងពេទ្យចំនួន ៣ ទៅកាន់បេសកកម្មស៊ូដង់ខាងត្បូង និងបានបញ្ចប់បេសកកម្មដោយជោគជ័យ។ នាថ្ងៃទី ២២ កញ្ញា កងពេទ្យកម្រិត២លេខ៧ នឹងចេញដំណើរបន្តបេសកកម្មដើម្បីសន្តិភាពរបស់កងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ។

leftcenterrightdel
កម្មាភិបាល យុទ្ធជន នៃកងពេទ្យកម្រិត២ លេខ៧ បន្ទាប់ពីការហ្វឹកហ្វឺនសង្គ្រោះតាមផ្លូវអាកាស

យោងតាមលោកឧត្តមសេនីយ៍ត្រី បណ្ឌិត គ្រូពេទ្យប្រជាជន  Tran Quoc Viet នាយកមន្ទីរពេទ្យយោធាលេខ ១៧៥ ឲ្យដឹងថា ក្នុងដំណើរការរៀបចំ និងដាក់ពង្រាយកងពេទ្យកម្រិត២ ទោះបីជួបការលំបាក និងបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងដំណាក់កាលដំបូងក៏ដោយ ក៏ប៉ុន្តែ ដោយមានការយកចិត្តទុកដាក់ជាពិសេសពីគណៈកម្មការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងបទពិសោធន៍របស់មន្ទីរពេទ្យយោធានោះ កម្មាភិបាល បុគ្គលិកបច្ចេកទេសយោធា នៃមន្ទីរពេទ្យលេខ១៧៥ តែងតែលើកតម្កើងស្មារតីទទួលខុសត្រូវ លើកកំពស់ភាពថ្លៃថ្នូរកងទ័ពលោកអ៊ំហូ និងប្រពៃណីនៃផ្នែកពេទ្យយោធា បំពេញល្អភារកិច្ចដែលបក្ស រដ្ឋ និងកងទ័ពប្រគល់ជូន។ មន្ទីរពេទ្យយោធាលេខ១៧៥ បានបង្កើត "ម៉ាកយីហោ" របស់ខ្លួនជាមន្ទីរពេទ្យយោធាដំបូងគេ និងមានកម្មាភិបាល វេជ្ជបណ្ឌិត បុគ្គលិកជាច្រើន ហើយចំនួនកងពេទ្យកម្រិត២ច្រើនជាងគេ តំណាងឱ្យវៀតណាមចូលរួមនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ មន្ទីរពេទ្យបានទាញយកមេរៀនដ៏មានតម្លៃជាច្រើនបន្ទាប់ពីការដាក់ពង្រាយកងពេទ្យកម្រិត២ចំនួន៣កងពេទ្យទៅដល់ទៅតំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិដោយជោគជ័យ។ អាស្រ័យលើនេះនេះជួយមន្ទីរពេទ្យឱ្យមានភាពសកម្មជានិច្ច និងបំពេញតាមតម្រូវការដ៏តឹងរឹងបំផុតសម្រាប់ការកសាងកងពេទ្យកម្រិត២។

ក្នុងអំឡុងពេលបំពេញបេសកកម្មនេះ ជួរកម្មាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិក នៃកងពេទ្យកម្រិត២ បានចូលរួមយ៉ាងល្អក្នុងសកម្មភាពប្រាស្រ័យផ្លាស់ប្តូរការពារជាតិ ថែទាំសុខភាព ណែនាំ និងគាំទ្រសហគមន៍មូលដ្ឋានតាមទម្រង់ដូចជា ណែនាំលើកកំពស់សេដ្ឋកិច្ចគ្រួសារ សកម្មភាពវប្បធម៌ និងសិល្បៈ ផ្តល់អំណោយ និងរបស់របរចាំបាច់ ... អាស្រ័យហេតុនេះ បង្កើតមនោសញ្ជេតនាល្អ និងចំណាប់អារម្មណ៍ក្នុងសហគមន៍មូលដ្ឋាន ក៏ដូចជាមិត្តអន្តរជាតិ រួមចំណែកផ្សព្វផ្សាយរូបភាព វប្បធម៌ មនុស្សវៀតណាម​លើឆាកអន្តរជាតិ។

ជាមួយនឹងប្រពៃណី មោទនភាព និងបទពិសោធន៍ក្នុងការដាក់ពង្រាយកងពេទ្យកម្រិត ២ នោះ មន្ទីរពេទ្យយោធាលេខ ១៧៥ និយាយរួម និងកងពេទ្យកម្រិត២លេខ៧ និយាយដោយឡែក កំពុងបន្តដំណើរ ដែលបំពេញបេសកកម្មរបស់ "ឯកអគ្គរដ្ឋទូតសន្តិភាព" ដោយការប្តេជ្ញាចិត្តខ្ពស់បំផុត។ កម្មាភិបាល គ្រូពេទ្យ និងកងពេទ្យកម្រិត២ លេខ៧ នឹងបន្តផ្សព្វផ្សាយរូបភាពដ៏ថ្លែថ្នូររបស់កងទ័ពលោកអ៊ំហូ  និងក្តីប្រាថ្នាចង់បានសន្តិភាពរបស់ប្រជាជនវៀតណាមទៅកាន់មិត្តភក្តិជុំវិញពិភពលោក៕

បកប្រែដោយ Duy Hoan