កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ប្រ៊ុយណេ កាន់តែអភិវឌ្ឍន៍ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៧ កញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកឧត្តមសេនីយ៍ត្រី Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan មេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេ ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។