នាព្រឹកថ្ងៃទី១៧ ខែកញ្ញា នៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ (AIPA-46)។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ (AIPA-46)

មានប្រសាសន៍ក្នុងសម័យប្រជុំ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម​ បានវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់ម៉ាឡេស៊ី ហើយអះអាងថា គណៈប្រតិភូវៀតណាមគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាម៉ាឡេស៊ី និងរដ្ឋសភានៃប្រទេសជាសមាជិក AIPA រួមចំណែកយ៉ាងសកម្មចំពោះជោគជ័យជារួមនៃមហាសន្និបាត AIPA លើកទី៤៦ រួមចំណែកជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពក្នុងតំបន់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

ប្រធានរដ្ឋសភាវៀតណាមក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋសភានៃប្រទេសសមាជិកចំពោះសេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលលើកឡើងដោយវៀតណាម និងដាក់ជូនមហាសន្និបាត AIPA លើកទី៤៦ ដើម្បីអនុម័តលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា សេដ្ឋកិច្ចឌីជីថល ការធ្វើបរិវត្តកម្មឌីជីថល សន្តិសុខតាមអ៊ីនធឺណិត បង្កើនពាណិជ្ជកម្មក្នុងប្លុក លើកកំពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងលើកកម្ពស់តួនាទីការទូតសភាក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

បកប្រែដោយ Duy Hoan