បង្កើតមូលដ្ឋានគ្រឹះ និងទិសដៅអភិវឌ្ឍន៍ ទំនាក់ទំនងវៀតណាម-អាមេរិក
កប.អនឡាញ - ការចូលទៅកាន់ទីផ្សារអាមេរិក និងការរៀនសូត្រពីបទពិសោធន៍របស់សហរដ្ឋអាមេរិក មានឥទ្ធិពលវិជ្ជមានលើការអភិវឌ្ឍវិស័យវប្បធម៌ និងទេសចរណ៍របស់វៀតណាម។
ក្នុងឱកាសដែល លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៨០ រួមជាមួយនឹងសកម្មភាពទ្វេភាគីនៅអាមេរិកចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញា លោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា វិស័យសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិក មានសក្តានុពលអភិវឌ្ឍខ្លាំងបំផុតនាពេលខាងមុខ គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទាំងនេះគឺជាវិស័យដែលស័ក្តិសមបំផុតសម្រាប់តម្រូវការ ការតំរង់ទិស និងអាទិភាពអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី ហើយទន្ទឹមនឹងនោះ សមស្របនឹងគោលដៅ និងនិន្នាការនៃការធានានូវពិពិធកម្ម និងនិរន្តរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។ នេះជាឱកាសដើម្បីវៀតណាមក្លាយជាដៃគូដែលអាចទុកចិត្តបានក្នុងខ្សែសង្វាក់តម្លៃសកល ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព។
    |
 |
លោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក (រូបថត៖ vnanet.vn) |
លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung ក៏បានឱ្យដឹងដែរថា ឆ្នាំ ២០២៦ នឹងជាខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ដែលជាឱកាសដ៏ល្អសម្រាប់ប្រទេសទាំងពីររៀបចំសកម្មភាពវប្បធម៌ដ៏មានអត្ថន័យ។ ការចូលទៅកាន់ទីផ្សារអាមេរិក និងការរៀនសូត្រពីបទពិសោធន៍របស់សហរដ្ឋអាមេរិកនឹងមានឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍន៍វិស័យវប្បធម៌ និងទេសចរណ៍របស់វៀតណាម។ បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានសង្កត់ធ្ងន់ថា តម្រូវការរបស់វៀតណាមក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ហើយបទពិសោធន៍ និងការអប់រំកម្រិតខ្ពស់របស់អាមេរិកគឺជាលក្ខណៈល្អដែលយើងអាចតភ្ជាប់គ្នាបានកាន់តែច្រើន ថែមទៀតរួមចំណែកលើកកំពស់គុណភាពបណ្តុះបណ្តាលសម្រាប់និស្សិតវៀតណាម។
សហគមន៍វៀតណាមនៅអាមេរិកកាន់តែរីកចម្រើនខ្លាំងឡើង ដោយមានបុគ្គលជោគជ័យជាច្រើនលើវិស័យជាច្រើនដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យាជាដើម។ ឈរលើមូលដ្ឋាននោះ លោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក សង្ឃឹមថា សហគមន៍វៀតណាមនឹងបន្តជាស្ពានមួយដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងទ្វេភាគី តាមរយៈការបង្កើនការយល់ដឹង និងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងអប់រំ រវាងប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Duy Hoan