លោក Han Zheng បានស្វាគមន៍ និងវាយតំលៃខ្ពស់ចំពោះការចូលរួម CAEXPO និង CABIS លើកទី២២ របស់គណៈប្រតិភូរដ្ឋាភិបាលវៀតណាមដឹកនាំដោយលោក Mai Van Chinh ដែលនេះរួមចំណែកយ៉ាងសំខាន់ចំពោះជោគជ័យនៃព្រឹត្តិការណ៍នេះ។

leftcenterrightdel
លោក Mai Van Chinh ជួបជាមួយលោក Han Zheng (រូបថត៖ vnanet.vn)

ដោយបញ្ជាក់ពីគោលនយោបាយរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមស្ដីពីការផ្ដល់អាទិភាពកំពូលលើការអភិវឌ្ឍទំនាក់ទំនងជាមួយចិន លោក Mai Van Chinh បានស្នើថា ភាគីទាំងពីរពង្រឹងទំនាក់ទំនងនយោបាយល្អ រក្សាការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់ បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិ ហើយជំរុញយន្តការសន្ទនាសំខាន់ៗរវាងប្រទេសទាំងពីរ។ ចំពោះវិស័យសហប្រតិបត្តិការសំខាន់ៗ លោក Mai Van Chinh បានស្នើថា ភាគីទាំងពីរផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការផ្លូវដែក ជំរុញយន្តការនៃគណៈកម្មាធិការសហប្រតិបត្តិការផ្លូវដែករួមវៀតណាម-ចិន និងអំពាវនាវឲ្យបើកការដ្ឋានសាងសង់ផ្លូវដែក Lao Cai - ទីក្រុងហាណូយ - Hai Phong ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើដែរថា ភាគីទាំងពីរអភិវឌ្ឍកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីប្រកបដោយនិរន្តរភាព ក្នុងនោះចិនបន្តបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម និងជលផលវៀតណាម។ល។

លោក Han Zheng បានអះអាងថា ចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម ហើយឯកភាពថា ភាគីទាំងពីរគួរតែជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស និងអភិបាលកិច្ចជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខឲ្យកាន់តែស៊ីជម្រៅ តាមរយៈនោះលើកកម្ពស់ការយល់ដឹង និងទំនុកចិត្តនយោបាយរវាងភាគីទាំងពីរ។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោក Han Zheng បានអះអាងថា ប្រទេសចិនមានឆន្ទៈពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងផ្លូវដែក ជាមួយវៀតណាម ដោយផ្តល់អាទិភាពដល់ការកសាងផ្លូវដែក Lao Cai - ហាណូយ - Hai Phong។ល៕

បកប្រែដោយ Thuy Anh