បន្ទាប់ពីមកដល់ប្រទេសម៉ាឡេស៊ី លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត និងសហគមន៍វៀតណាមនៅប្រទេសម៉ាឡេស៊ី។

សម្តែងនូវកិត្តិយសដែលបានទទួលស្វាគមន៍លោកប្រធានរដ្ឋសភា និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម សហគមន៍វៀតណាមនៅម៉ាឡេស៊ី សង្ឃឹមថា បក្ស រដ្ឋនឹងបន្តយកចិត្តទុកដាក់ចំពោះសហគមន៍វៀតណាមនៅបរទេសនិយាយរួម និងម៉ាឡេស៊ីនិយាយដោយឡែក។ ព្រមទាំងមានរាល់វិធានការក្នុងការភ្ជាប់សហគមន៍វៀតណាមនៅជុំវិញពិភពលោក រួមទាំងម៉ាឡេស៊ីផងដែរ។ ជាមួយគ្នានេះ សហគមន៍ វៀតណាមសង្ឃឹមថា អាជ្ញាធរក្នុងស្រុកនឹងបន្តពង្រឹងការសម្របសម្រួលជាមួយភាគីម៉ាឡេស៊ី ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការបញ្ជាក់ពីស្ថានភាពស្នាក់នៅអចិន្ត្រៃយ៍...

leftcenterrightdel
លោក Tran Thanh Man និងលោកជំទាវ សំណេះសំណាលជាមួយសហគមន៍វៀតណាមនៅម៉ាឡេស៊ី

ថ្លែងក្នុងជំនួបនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានបញ្ជាក់ថា បក្ស និងរដ្ឋបានចេញសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើនលើវិស័យដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សមាហរណកម្មអន្តរជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ថាមពល វិនិយោគ អប់រំ ថែទាំសុខភាពប្រជាជន ... ក្នុងនោះ យន្ដការ និងគោលនយោបាយជាច្រើន ដើម្បីសម្រួលដល់សហគមន៍វៀតណាមនៅក្រៅប្រទេសមកបណ្តាក់ទុន ផលិត និងធ្វើអាជីវកម្មនៅវៀតណាម រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ រដ្ឋសភា​ ក៏បានធ្វើវិសោធនកម្មនូវបទប្បញ្ញត្តិ និងគោលនយោបាយថ្មីជាច្រើនសម្រាប់ជនវៀតណាមនៅឯបរទេស ដូចជាច្បាប់ស្តីពីអត្តសញ្ញាណប័ណ្ណ ច្បាប់ស្តីពីលំនៅឋាន ... ជាមួយនឹងបទប្បញ្ញត្តិដើម្បីធានាសិទ្ធិ និងផលប្រយោជន៍របស់ជនវៀតណាមនៅឯបរទេស។

លោក Tran Thanh Man សង្ឃឹមថា សហគមន៍វៀតណាមចូលរួមយ៉ាងសកម្មក្នុងការផលិត ធ្វើអាជីវកម្ម ស្រាវជ្រាវលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលម៉ាឡេស៊ីមានប្រៀបខ្លាំង ចែករំលែកបទពិសោធន៍នៅក្នុងស្រុក គោរពតាមច្បាប់របស់ប្រទេសសាមី រួមចំណែករក្សារូបភាព និងកិត្យានុភាពរបស់វៀតណាម។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ រួមទាំងសហគមន៍វៀតណាមនៅម៉ាឡេស៊ី

លោក Tran Thanh Man កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូត និងបុគ្គលិករបស់ស្ថានទូតនាពេលកន្លងមក ព្រមទាំងសង្ឃឹមថា ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីនឹងបន្តធ្វើជ្រួតជ្រាបនូវគោលនយោបាយការបរទេសឯករាជ្យ  ស្វ័យភាព ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មដើម្បីធ្វើការកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវជាង រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ម៉ាឡេស៊ី៕

បកប្រែដោយ Pham Diep