ក្នុងសុន្ទរកថាបើកបវេសនកាល លោក Luong Cuong ប្រធានរដ្ឋ បានស្នើឲ្យបណ្ឌិតសភា ឲ្យលើកកំពស់គុណភាពនៃសកម្មភាពកិច្ចការបរទេសផ្នែកការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ; ធ្វើឲ្យសកម្មភាពសហប្រតិបត្តិការកាន់តែសម្បូរបែប ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ និងរស់រវើករវាងការផ្លាស់ប្តូរ ការចែករំលែក ចំណេះដឹង ជាមួយនឹងការលើកកម្ពស់រូបភាព និងឋានៈរបស់ប្រទេសជាតិ ប្រជាជន គោលនយោបាយការពារជាតិសន្តិភាព ស្វ័យការពារ និងយុត្តិធម៌របស់វៀតណាម។
ទាក់ទងនឹងការដឹកនាំដើម្បីកសាងបណ្ឌិតសភាការពារជាតិ ឲ្យក្លាយទៅជាបណ្ឌិតសភាដែលមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿន ទំនើប ឈានមុខគេក្នុងតំបន់ ហើយមានកិត្យានុភាព និងឥទ្ធិពលអន្តរជាតិនោះ លោកប្រធានរដ្ឋមានប្រសាសន៍ថា ចាំបាច់ត្រូវកសាងបក្សភាគនៃបណ្ឌិតសភាប្រកបដោយភាពស្អាតស្អំ រឹងមាំ ជាគំរូ ទាំងផ្នែកនយោបាយ មនោគមវិជ្ជា សីលធម៌ ការរៀបចំ និងកម្មាភិបាល។ កម្មាភិបាល បក្ខជន គ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្រម្នាក់ៗ នៃបណ្ឌិតសភាត្រូវតែជាគំរូដ៏ភ្លឺស្វាងអំពី ឫទ្ធានុភាពនយោបាយ គុណសម្បតិ្តសីលធម៌ បញ្ញា និងសមត្ថភាពអនុវត្តជាក់ស្តែង៕
តាម vovworld.vn
Type the code from the image