នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានទទួលស្គាល់ការរួមចំណែកជាវិជ្ជមានរបស់សមាគមសាសនាកាតូលិកក្នុងការអភិវឌ្ឍរួមរបស់ប្រទេសវៀតណាម ក្នុងស្មារតីរស់នៅតាមដំណឹងល្អក្នុងចិត្តប្រជាជន និងជាអ្នកកាន់សាសនាកាតូលិកល្អ និងជាពលរដ្ឋល្អ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពក្នុងទំនាក់ទំនងទ្វេភាគី ចាប់តាំងពីកិច្ចប្រជុំលើកទី ១១ នៃក្រុមការងាររួមវៀតណាម - បុរីវ៉ាទីកង់ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងខែឧសភា ឆ្នាំ២០២៤។

leftcenterrightdel
គណៈប្រតិភូវៀតណាម និងបុរីវ៉ាទៅកង់ ដែលចូលរួមកិច្ចប្រជុំនៃក្រុមការងារចម្រុះ វៀតណាម-បិរីវ៉ាទីកង់ នៅបុរីវ៉ាទីកង់ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តជំរុញទំនាក់ទំនងទ្វេភាគីតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងឯកភាពបន្តរៀបចំជាប្រចាំនូវកិច្ចប្រជុំនៃក្រុមការងារចម្រុះ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ គណៈប្រតិភូវៀតណាមបានចូលជួបសម្តែងការគួរសមសម្តេចប៉ាប Pope Leo XIV និងនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ ខាឌីណាល់ Pietro Parolin និងរដ្ឋមន្ត្រីការបរទេស ប៊ីស្សព Paul Gallagher  ផងដែរ៕

តាម vovworld.vn