ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅវៀតណាម លោក To Lam អគ្គលេខាបក្ស បានទទួលជួបលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី; លោក Luong Cuong ប្រធានរដ្ឋបានធ្វើជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ច កិច្ចពិភាក្សា និងពិធីលៀងសាយភោជន៍ថ្នាក់រដ្ឋជូនចំពោះអគ្គទេសាភិបាលអូស្ត្រាលី; លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ប្រធានរដ្ឋសភា បានជួបសវនការជាមួយអគ្គទេសាភិបាលអូស្ត្រាលី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី

ក្នុងជំនួបទាំងឡាយ ថ្នាក់ដឹកនាំវៀតណាមបានវាយតំលៃខ្ពស់ចំពោះអគ្គទេសាភិបាលអូស្ត្រាលី ដែលបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅវៀតណាម ព្រមទាំងជឿជាក់ថា អូស្ត្រាលីនឹងពង្រឹងកិត្យានុភាពរបស់ខ្លួន និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។ រីឯលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់អូស្ត្រាលី ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើគ្រប់វិស័យឆ្ពោះទៅរកតំបន់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយវិបុលភាព។

លោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី ក៏មានសកម្មភាពមួយចំនួននៅខាងក្រៅដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមដូចជា៖ ចូលរួមពិធីបើកការិយាល័យតំណាងវិទ្យាស្ថានគោលនយោបាយ អូស្ត្រាលី-វៀតណាម នៅទីក្រុងហាណូយ; ចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ដាក់កម្រងផ្កានៅស្តូបរំឮកវិញ្ញាណក្ខណ្ឌវីរៈយុទ្ធជនពលីនៅទីក្រុងហាណូយ; ទស្សនា និងជួបសំណេះសំណាលជាមួយកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមនៅទីក្រុងហូជីមិញ៕

បកប្រែដោយ Huyen Trang