ក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-អូស្ត្រាលីត្រូវបានពង្រឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទទួលជួបលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី

លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា អូស្ត្រាលីគឺជាដៃគូដ៏គួរឱ្យទុកចិត្តរបស់វៀតណាម។ ព្រមទាំងលោកសង្ឃឹមថា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយរបស់ភាគីទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នឹងអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យប្រទេសទាំងពីរពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រភពធនធានមនុស្ស និងពលកម្ម   ជាពិសេសពលកម្មមានជំនាញខ្ពស់ ព្រមទាំងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រផងដែរ។ លោក To Lam អគ្គលេខាបក្ស ក៏បានស្នើឱ្យប្រទេសទាំងពីរអនុវត្តកម្មវិធីសហប្រតិបត្តិការដែលមានស្រាប់ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្តូរទេពកោសល្យ និងកិច្ចសហប្រតិបត្តិការរវាងអ្នកវិទ្យាសាស្ត្រ និងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ។

រីឯលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលីបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូមួយក្នុងចំណោយដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់អូស្ត្រាលី ដោយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើគ្រប់វិស័យឆ្ពោះទៅរកតំបន់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយវិបុលភាព។ ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា នេះជាបញ្ហាប្រឈមរួមសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល៕

បកប្រែដោយ Thanh Cong