អមដំណើរលោកស្រី Sam Mostyn អគ្គទេសាភិបាល  និងលោក Simeon Beckett ជាស្វាមីលោកស្រី Sam Mostyn មាន ៖ លោក Jeff Barnes ជំនួយការរងអគ្គទេសាភិបាល; លោក Robert Ayling លេខាធិការសារព័ត៌មាន; លោកស្រី Natalie Kolobaric លេខាធិការយុទ្ធសាស្រ្ត និងផែនការ; លោកស្រី Tiffany McCormack លេខាធិការផ្ទាល់ និងពិធីការ; លោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អូស្ត្រាលីប្រចាំនៅវៀតណាម។

leftcenterrightdel
លោកស្រី Sam Mostyn អគ្គទេសាភិបាល

លោកស្រី Sam Mostyn បានស្បថចូលកាន់តំណែងជាអគ្គទេសាភិបាលទី ២៨ នៃប្រទេសអូស្ត្រាលីនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤។ លោកស្រី​គឺជាពាណិជ្ជករ និងជាអ្នកដឹកនាំសហគមន៍ដ៏​ល្បីឈ្មោះ ដែលត្រូវ​បាន​គេ​ដឹងស្គាល់​ដោយ​មានការរួមចំណែកពិសេសចំពោះសហគមន៍អូស្ត្រាលី។ លោកស្រីធ្លាប់​កាន់​តួនាទីប្រតិបត្តិ និងគ្រប់គ្រងក្នុងវិស័យជាច្រើន រួមទាំងវិស័យពាណិជ្ជកម្ម កីឡា ការប្រែប្រួលអាកាសធាតុ សិល្បៈ គោលនយោបាយ និងវិស័យមិនស្វែងរកប្រាក់ចំណេញ។

បកប្រែដោយ Duy Hoan