ក្នុងឱកាសនេះ កាសែតកងទ័ពប្រជាជនសូមបង្ហាញការវាយតម្លៃមួយចំនួនអំពីការអភិវឌ្ឍរបស់វៀតណាមដោយលោកសាស្ត្រាចារ្យ Jonathan London និងលោក Carl Johan Lindholm ដែលជាអ្នករស់នៅនៅវៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំ។

ឱកាសសម្រាប់ការបង្កើតរបកគំហើញ

នោះគឺជាការវាយតម្លៃរបស់លោក Jonathan London ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសវៀតណាម។

លោក Jonathan London បានស្រាវជ្រាវក្នុងរយៈពេលជាង ៣០ ឆ្នាំនៅប្រទេសវៀតណាមលើវិស័យសង្គមវិទ្យា សេដ្ឋកិច្ចនយោបាយ និងគោលនយោបាយសាធារណៈ។ លោកបានសន្និដ្ឋានថា សព្វថ្ងៃនេះ វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសកំពុងអភិវឌ្ឍដ៏ជោគជ័យបំផុតមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ វៀតណាមមានគោលដៅអភិវឌ្ឍន៍ប្រទេសដោយត្រឹមត្រូវ និងគួរលើកទឹកចិត្ត។ លោកចាត់ទុកថា សេចក្តីសម្រេចចិត្តសំខាន់ៗរបស់បក្សអំពីការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន ការធ្វើសមាហរណកម្មអន្តរជាតិ... ទាំងអស់បង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ វៀតណាមកំពុងមានឱកាសជាប្រវត្តិសាស្ត្រ និងមានគ្រប់លក្ខខណ្ឌដើម្បីបង្កើតរបកគំហើញ។

leftcenterrightdel
លោក Jonathan London ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសវៀតណាម

លោក Jonathan London បន្តថា ក្នុងគ្រាដ៏សំខាន់របស់ប្រទេសនេះ នៅពេលប្រឈមមុខនឹងបញ្ហាប្រឈម ពីការតស៊ូដើម្បីការពារមាតុភូមិដល់ការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 វៀតណាមបានបង្ហាញពីសមត្ថភាពដ៏ល្អឥតខ្ចោះក្នុងការអំពាវនាវឲ្យមានការចូលរួមពីកម្លាំង និងធនធានទាំងឡាយរបស់សង្គម ក៏ដូចជាកិច្ចសហការប្រកបដោយប្រសិទ្ធភាពរវាងក្រសួង និងស្ថាប័ន។

យោងតាមលោក Jonathan London អង្គការ UNDP កំពុងខិតខំប្រឹងប្រែងសហការ និងរួមដំណើរជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ដើម្បីរៀបចំកម្មវិធីអភិវឌ្ឍយុទ្ធសាស្ត្រដែលសមស្របនឹងប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ លោក Jonathan London ចាត់ទុកថា វៀតណាមគប្បីរៀនពីបទពិសោធន៍នៃបណ្ដាប្រទេសដែលអភិវឌ្ឍន៍ប្រកបដោយជោគជ័យនៅអាស៊ីអាគ្នេយ៍ និងអាស៊ី ដូចជា សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង... ហើយអនុវត្តវាទៅក្នុងស្ថានភាពជាក់ស្តែងរបស់វៀតណាម តាមនោះ បង្កើតមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន។ ការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាក់ស្ដែង ដោយមានយន្តការធានាគណនេយ្យភាព ធានាការអនុវត្តដោយព្រមៗគ្នា និងអន្តរវិស័យ... គឺជាកិច្ចការដែលវៀតណាមត្រូវធ្វើក្នុងបរិបទដែលប្រទេសកំពុងមានគ្រប់លក្ខខណ្ឌអំណោយផល និងឱកាសដើម្បីបង្កើតរបកគំហើញ។

លោក Jonathan London ក៏បង្ហាញពីអារម្មណ៍ក្នុងបរិយាកាសរីករាយ និងសប្បាយរីករាយរបស់ប្រជាជនវៀតណាមនៅក្នុងពិធីបុណ្យសំខាន់ៗរបស់ប្រទេស។ លោកបានឲ្យដឹងថា តាមរយៈព្រឹត្តិការណ៍ទាំងនេះ យើងអាចមើលឃើញកាន់តែច្បាស់អំពីមោទនភាពជាតិ ស្មារតីសាមគ្គីភាព ការរួមចិត្ត ក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជនវៀតណាម ដើម្បីសន្តិភាព ឯករាជ្យ និងការអភិវឌ្ឍ។

វៀតណាមវិសេស

នោះគឺជាការចែករំលែករបស់លោក Carl Johan Lindholm នាយកតំបន់ភាគខាងជើង នៃសម័្ពន្ធក្រុមហ៊ុន Al Fresco វៀតណាម និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន WEATWORK។

លោក Carl Johan Lindholm បានចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងអំឡុងពេលជិត ១០ ឆ្នាំនៃការធ្វើអាជីវកម្មនៅប្រទេសវៀតណាម ហើយស្ងើចសរសើរថា ប្រទេសវៀតណាមជាប្រទេសដែលមានគុណសម្បត្តិជាច្រើន៖ មានធនធានធម្មជាតិដ៏សម្បូរបែប ឆ្នេរសមុទ្រដ៏វែងឆ្ងាយ និងជាពិសេសភាពរួសរាយរាក់ទាក់របស់ប្រជាជនវៀតណាម ដែលជាលក្ខណៈពិសេសដ៏កម្ររកឃើញ។ 

leftcenterrightdel
លោក Carl Johan Lindholm និងប្រពន្ធ

យោងតាមលោក Carl Johan Lindholm បានឱ្យដឹងថា អ្វីដែលធ្វើឲ្យប្រទេសវៀតណាមមានភាពខុសប្លែកគ្នា និងទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគ និង "អ្នកមាន" ជុំវិញពិភពលោក គឺភាពស្រស់ស្អាតរបស់ទេសភាព និងប្រជាជនវៀតណាម ជាពិសេសគឺ "ភាពរួសរាយរាក់ទាក់" របស់ប្រជាជន។ លោក Carl Johan Lindholm បានឲ្យដឹងទៀតថា “ស្នាមញញឹម និងការយកចិត្តទុកដាក់ដែលមាននៅទីនេះ នឹងមិនងាយស្រួលរកនៅអឺរ៉ុបវាទេ”។

លោក Carl Johan Lindholm មានការចាប់អារម្មណ៍ជាពិសេសចំពោះ “សម្រស់ខាងក្នុង” របស់ប្រជាជនវៀតណាម៖ “នៅក្នុងប្រទេសលោកខាងលិចជាច្រើន ក្រៅពីច្បាប់ និងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន វាពិបាកណាស់ក្នុងការលះបង់ដើម្បីប្រយោជន៍រួម។ ប៉ុន្តែនៅប្រទេសវៀតណាម ប្រជាពលករត្រៀមរួមដំណើរជាស្រេចដោយសារតែការជឿទុកចិត្ត និងមនោសញ្ចេតនា”។

លោក Carl Johan Lindholm ចែករំលែកថា “ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា ឆ្នាំនេះ ខ្ញុំឃើញមោទនភាពជាតិតាមរយៈការដែលប្រជាជនជាច្រើនទៅដល់រដ្ឋធានីដើម្បីស្វាគមន៍ផែនដង្ហែក្បួនព្យុហយាត្រា… កាលពីមុន នៅពេលដែលនិយាយអំពីប្រទេសវៀតណាម យើងនិយាយអំពីសង្គ្រាម គ្រាប់បែក ការបំផ្លិចបំផ្លាញ… សព្វថ្ងៃនេះ ប្រជាជនវៀតណាមមានសិទ្ធិមោទនភាពនៅពេលក្រឡេកមើលឡើងវិញនូវសមិទ្ធិផលដែលប្រទេសជាតិសម្រេចបានក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ពិតជាវិសេសមែន!”៕

បកប្រែដោយ Thuy Anh