អបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមនិងទទួលកិត្ដិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន
កប.អនឡាញ - នាព្រឹកថ្ងៃទី ៦ ខែកញ្ញា គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានរៀបចំពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី៧ កញ្ញា ១៩៤៥ /ថ្ងៃទី៧ កញ្ញា ២០២៥) និងទទួលកិត្ដិនាមជាវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន។ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមបានអញ្ជើញចូលរួម និងប្រគល់កិត្ដិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនជូនអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងថ្លែងសុន្ទរកថាក្នុងពិធី។