សម្ពោធផ្ទាំងគំនូរអំពីចំណងមិត្តភាពវៀតណាម-គុយបា
កប.អនឡាញ - នាថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហូជីមិញ ស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋគុយបាប្រចាំទីក្រុងហូជីមិញ បានប្រារព្ធពិធីសម្ពោធគម្រោងគំនូរអំពីចំណងមិត្ដភាពប្រជាជនវៀតណាម - គុយបា ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - គុយបា។
ផ្ទាំងគំនូរមិនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងរស់រវើកនូវប្រពៃណីមិត្តភាព មនោសញ្ចេតនាស្មោះស្ម័គ្រ ភាពជិតស្និទ ការរួមដំណើរនិងការចែករំលែករវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនវៀតណាម និងគុយបា។
    |
 |
ប្រតិភូនិងនិស្សិតទីក្រុងហូជីមិញថតរូបនៅក្បែរផ្ទាំងគំនូរ |
ផ្ទាំងគំនូរមានរូបភាពទង់ជាតិនៃប្រទេសទាំងពីរវៀតណាមនិងគុយបាជាប់គ្នា ដែលជានិមិត្តរូបនៃទំនាក់ទំនងជាបងប្អូនជិតស្និទ្ធ រួមគ្នាយកឈ្នះលើបញ្ហាប្រឈមក្នុងប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ រូបភាពរម្មណីដ្ឋាននៃប្រទេសទាំងពីរ ផ្កាតំណាងជាតិនៃប្រទេសទាំងពីរ... ត្រូវបានគូរក្នុងគំនូរ រួមចំណែកឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រជាជាតិទាំងពីរដែលបានយកឈ្នះលើឧបសគ្គនៃចម្ងាយភូមិសាស្ត្រដើម្បីតភ្ជាប់ដោយទំនាក់ទំនងនយោបាយ វប្បធម៌ ប្រវត្តិសាស្ត្រ ភូមិសាស្រ្ត និងទំនាក់ទំនងល្អជាច្រើនទៀត។
គុណតម្លៃសិល្បៈទាំងនេះមិនត្រឹមតែនាំមកនូវភាពរស់រវើកដល់លំហស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋគុយបានៅទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងជាសារដ៏រឹងមាំអំពីការបន្តពង្រីកដោយឥតឈប់ឈរនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Pham Diep