តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai ប្រឈមមុខនឹងឱកាសថ្មី
កប.អនឡាញ - បន្ទាប់ពីត្រូវបានបញ្ចូលគ្នានៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ខេត្ត Tay Ninh ថ្មី (រួមមាន Tay Ninh និង Long An) មានគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសនៅតំបន់ព្រំដែន។ ក្នុងនោះ ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ដែលជាច្រកពាណិជ្ជកម្មដ៏ធំបំផុតនៅភាគខាងត្បូង កំពុងប្រឈមមុខនឹងឱកាសក្នុងការឈានទៅមុខ។
នាពេលបច្ចុប្បន្ននេះ ដោយផ្អែកលើទិសដៅអភិវឌ្ឍន៍ច្រកទ្វារព្រំដែន Moc Bai ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលនោះ ខេត្ត Tay Ninh កំពុងកសាងយន្តការជាក់លាក់មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចច្រកព្រំដែន Moc Bai ឱ្យក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម - ទីក្រុង - សេវាកម្ម - logistics ទំនើប តភ្ជាប់ខឿនសេដ្ឋកិច្ច វៀតណាម-កម្ពុជា ប្រកបដោយប្រសិទ្ធភាព។
    |
 |
រថយន្តដឹកទំនិញជាជួរវែងរង់ចាំប្រមូលសោហ៊ុយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai (រូបថត៖ vnanet.vn) |
លោក Nguyen Van Thong អនុប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច Tay Ninh បានអះអាងថា៖ “គោលបំណងរបស់យើង គឺប្រែ Moc Bai ក្លាយជាមជ្ឈមណ្ឌល logistics និងជាច្រកទ្វារពាណិជ្ជកម្មអន្តរជាតិនៃតំបន់។ នៅឆ្នាំ២០៣០ មជ្ឈមណ្ឌល logistics នឹងត្រូវបានបង្កើតឡើងផ្ទៃដីជិត ២០០ ហិចតា តំបន់ឧស្សាហកម្មប្រមាណ ៩០០ ហិកតា កើនដល់ជាង ៣,០០០ ហិកតា នៅឆ្នាំ២០៤៥។ តំបន់ទីក្រុងថ្មី សេវាកម្ម ពាណិជ្ជកម្ម និងលំនៅឋានសង្គមក៏នឹងត្រូវបានវិនិយោគព្រមៗគ្នាផងដែរ ឆ្ពោះទៅរកទម្រង់ "បៃតង - ឆ្លាតវៃ - ទំនើប"។ វិស័យសំខាន់ៗចំនួន ៥ រួមមាន៖ logistics កំពង់ផែ - តភ្ជាប់កំពង់ផែ Cai Mep អាកាសយានដ្ឋាន Long Thanh ពាណិជ្ជកម្ម សេវាកម្មពាណិជ្ជកម្មតាមព្រំដែន ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ទីក្រុងបៃតង - ឆ្លាតវៃ វិស័យទេសចរណ៍ និងកសិកម្មបច្ចេកវិទ្យាខ្ពស់”។
យន្តការទាំងនេះមានគោលបំណងពង្រីកទីតាំងយុទ្ធសាស្ត្ររបស់ Moc Bai បង្កើនការទាក់ទាញវិនិយោគ និងលើកកម្ពស់ការប្រកួតប្រជែងជាមួយតំបន់សេដ្ឋកិច្ចតាមព្រំដែន។ ជាពិសេស ខេត្តកំពុងខិតខំបញ្ចប់ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ- Moc Bai ដែលជាផ្លូវដ៏សំខាន់តភ្ជាប់ដោយផ្ទាល់តំបន់សេដ្ឋកិច្ចសំខាន់នៃភាគខាងត្បូងជាមួយកម្ពុជា និងអាស៊ាន។ គម្រោងនេះនឹងរួមចំណែកប្រែ Moc Bai ក្លាយទៅជា “ មជ្ឈមណ្ឌល logistics អន្តរជាតិ” ទាក់ទាញសាជីវកម្មចម្រុះជាតិសាសន៍ឱ្យបើករោងចក្រ និងមជ្ឈមណ្ឌលចែកចាយ ជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្ម និងបង្កើតការងារដែលមានគុណភាពខ្ពស់រាប់ពាន់កន្លែងសម្រាប់ពលករក្នុងស្រុកនាពេលខាងមុខ៕
បកប្រែដោយ Huyen Trang