leftcenterrightdel
លោក Tran Quang Phuong និងលោក Pedro Vazquez (រូបថត៖​ daibieunhandan.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញជំនួប និងដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំសភា និងគណៈកម្មាធិការជំនាញ គាំទ្រនិងបង្កើតលក្ខណៈងាយស្រួលសម្រាប់សកម្មភាពសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងបណ្ដាអង្គការ និងធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីទាញយកប្រៀបខ្លាំង និងសក្តានុពលពីកិច្ចសហប្រតិបត្តិការ លើកទឹកចិត្ត និងតភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរតាមរយៈការផ្សព្វផ្សាយអំពីទឹកដី មនុស្ស និងឱកាសសហប្រតិបត្តិការ។

* នាថ្ងៃដដែល នៅវិមានរដ្ឋសភា លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម  បានទទួលជួបគណៈប្រតិភូគណបក្សសង្គមនិយម រួបរួម របស់ប្រទេសវ៉េណេស៊ុយអេឡា (PSUV) ដែលដឹកនាំដោយលោក Jesús German Faria Tortosa អនុប្រធានគណបក្សសង្គមនិយម រួបរួមក្នុងឱកាសដែលមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមពិធីរំលឹកខួបលើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

leftcenterrightdel
លោក Tran Quang Phuong និងលោក Jesús German Faria Tortosa (រូបថត៖​ daibieunhandan.vn)

នៅក្នុងជំនួបនេះ លោក Tran Quang Phuong បានស្នើថា ប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរសហការជំរុញឲ្យស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាង និងអនុវត្តច្បាប់ កសាងនីតិរដ្ឋ ដើម្បីបម្រើឲ្យការអភិវឌ្ឍនៃប្រទេសនីមួយៗ៕

បកប្រែដោយ Thuy Anh