លោក Luong Cuong ប្រធានរដ្ឋវៀតណាម ចូលរួមពិធីព្យុហយាត្រារំលឹកខួបលើកទី៨០ ទិវាជ័យជំនះរបស់ប្រជាជនលើពិភពលោកលើហ្វាស៊ីសនិយមនៅប្រទេសចិន
កប.អនឡាញ - នាព្រឹកថ្ងៃទី៣ ខែកញ្ញា ប្រទេសចិនបានប្រារព្ធពិធីព្យុហយាត្រាយោធាយ៉ាងឱឡារិកដើម្បីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាជ័យជំនះរបស់ប្រជាជនពិភពលោកលើហ្វាស៊ីសនិយម នៅឯទីលាន Tian'anmen ក្នុងទីក្រុងប៉េកាំង។ ប្រមុខរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាលជាច្រើនរូប និងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសជាច្រើនជុំវិញពិភពលោកត្រូវបានអញ្ជើញចូលរួមពិធីព្យុហយាត្រា។
តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍នេះ។
    |
 |
ប្រតិភូនានាថតរូបទុកជាអនុស្សាវរីយ៍ |
ការចូលរួមរបស់លោក Luong Cuong ប្រធានរដ្ឋ ក្នុងព្រឹត្តិការណ៍នេះដែលប្រារព្ធឡើងនៅប្រទេសចិននោះ បានបង្ហាញពីការទទួលខុសត្រូវ និងការគាំទ្ររបស់វៀតណាមចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាជនពិភពលោកដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ ការចូលរួមនេះបន្តអះអាងនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម ម្ចាស់ការ និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម របស់វៀតណាម។
នៅក្នុងសុន្ទរកថាអបអរសាទរនៅក្នុងពិធីនេះ លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន បានសង្កត់ធ្ងន់ថា ប្រជាជនចិនប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវជំហរយុត្តិធម៌នៃប្រវត្តិសាស្ត្រ និងភាពជឿនលឿនរបស់អរិយធម៌មនុស្សជាតិ ព្រមទាំងប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ហើយពួតដៃជាមួយប្រជាជនគ្រប់ប្រទេសដើម្បីកសាងសហគមន៍ដែលចែករំលែកជោគវាសនារួមសម្រាប់មនុស្សជាតិ៕
បកប្រែដោយ Thanh Cong