ក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះលោក Thongloun Sisoulith អគ្គលេខាបក្ស ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ ខែកញ្ញា)។ លោក To Lam អគ្គលេខាបក្ស អះអាងថា ក្នុងបុព្វហេតុបដិវត្តន៍ ជ័យជំនះនីមួយៗរបស់ប្រជាជនវៀតណាមបានផ្សារភ្ជាប់ជាមួយនឹងការជួយគាំទ្រដ៏ស្មោះស្ម័គ្ររបស់បក្ស រដ្ឋ និងប្រជាជនឡាវ។ វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងពិសេសវៀតណាម-ឡាវ ឲ្យកាន់តែរឹងមាំថែមទៀត។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបពិភាក្សាជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ (រូបថត៖ nhandan.vn)

លោក Thongloun Sisoulith អគ្គលេខាបក្ស បានអបអរសាទរចំពោះព្រឹត្តិការណ៍ខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា ហើយបញ្ជាក់ថា ជ័យជំនះនៃបដិវត្តន៍ខែសីហា និងការបង្កើតនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅឆ្នាំ ១៩៤៥ គឺជាកម្លាំងចលករដ៏ធំធេងសម្រាប់បុព្វហេតុរំដោះជាតិនៅប្រទេសឡាវ និងការតស៊ូដើម្បីសន្តិភាពរបស់ប្រជាជាតិដែលត្រូវបានជិះជាន់ទាំងអស់។

ថ្នាក់ដឹកនាំទាំងពីរមានការផ្លាស់ប្តូរប្រកបដោយស្មោះត្រង់លើទិសដៅ និងវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដោយសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននៅលើពិភពលោក និងក្នុងតំបន់ ប្រទេសទាំងពីរត្រូវបង្កើនការពិគ្រោះយោបល់ ការផ្លាស់ប្តូរបទពិសោធន៍ និងការជួយគ្នាទៅវិញទៅមកដើម្បីជំនះការលំបាក និងបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពខិតខំប្រឹងប្រែងបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយផ្តោតលើការអនុវត្តគម្រោងសហប្រតិបត្តិការយុទ្ធសាស្ត្រ បង្កើតសន្ទុះថ្មីដើម្បីបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh