លោក To Lam អគ្គលេខាបក្ស វាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ច និងសិក្ខាសាលាលើកនេះ ដែលធ្វើឡើងក្នុងបរិបទដែលបក្សទាំងពីរ និងរដ្ឋទាំងពីរកំពុងអនុវត្តយ៉ាងសកម្មនូវសេចក្តីសម្រេចចិត្ដនៃមហាសន្និបាតរបស់បក្សនីមួយៗ ឆ្ពោះទៅរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសរបស់បក្ស ប្រកបដោយជោគជ័យនៅដើមឆ្នាំ ២០២៦។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Kikeo Khaykhamphithoune ឧបនាយករដ្ឋមន្ត្រីឡាវ (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ការងារទ្រឹស្តីដើរតួនាទីយ៉ាងសំខាន់សម្រាប់បក្សទាំងពីរ។ ប្រធានបទនៃសិក្ខាសាលាឆ្នាំនេះគឺ "ការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ថ្មី - បទពិសោធន៍របស់​វៀតណាម បទពិសោធន៍របស់ឡាវ" ជាខ្លឹមសារដែលមានលក្ខណៈយុទ្ធសាស្ត្រដែលទទួលបានការយកចិត្តទុកដាក់ពិសេស និងការណែនាំយ៉ាងជិតស្និទ្ធពីថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។ នេះគឺជាឱកាសសម្រាប់អ្នកគ្រប់គ្រង និងអ្នកវិទ្យាសាស្ត្រមកពីភាគីទាំងពីរផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ដោយបញ្ជាក់ពីភាពស្រដៀងគ្នាក្នុងការកំណែទម្រង់របស់វៀតណាមនិងឡាវ។ ព្រមទាំងពិភាក្សាអំពីទិសដៅសម្រាប់ការបង្រួមក្បាលម៉ាស៊ីន ឯកភាព ប្រតិបត្ដិការមានប្រសិទ្ធភាព និងដើម្បីប្រជាជន។

ក្នុងនាមគណៈប្រតិភូ លោក Kikeo Khaykhamphithoune បានថ្លែងអំណរគុណជូនចំពោះលោក To Lam​ អគ្គលេខាបក្សដែលបានចំណាយពេលវេលាទទួលជួប និងចែករំលែកព័ត៌មានដ៏មានតម្លៃ ដែលបង្ហាញពីការស្រឡាញ់រាប់អានគ្នាជាបងប្អូនដ៏ស្មោះត្រង់ និងរឹងមាំរវាងបក្សទាំងពីរ និងប្រជាជាតិទាំងពីរ។

លោក Kikeo Khaykhamphithoune បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង និងគ្រប់ជ្រុងជ្រោយ និងជាប្រវត្តិសាស្ត្ររបស់វៀតណាមក្រោយជិត ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី។ លោកបានសម្តែងការចាប់អារម្មណ៍ជាពិសេសជាមួយនឹងលទ្ធផល​លេចធ្លោក្នុងការបង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ដោយចាត់ទុកនេះជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ប្រទេសឡាវសិក្សា និងអនុវត្តក្នុងប្រទេសរបស់ខ្លួន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោក Kikeo Khaykhamphithoune ឧបនាយករដ្ឋមន្ត្រីឡាវ (រូបថត៖ vnanet.vn)

លោក Kikeo Khaykhamphithoune ឲ្យដឹងថា សិក្ខាសាលាទ្រឹស្តីលើកទី ១២ គឺជាការបន្តប្រពៃណីនៃកិច្ចសហប្រតិបត្តិការទ្រឹស្តីអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដែលរួមចំណែកបង្កើនទ្រឹស្តីរបស់បក្សទាំងពីរ បម្រើដល់ការដឹកនាំអភិវឌ្ឍប្រទេសជាតិក្នុងស្ថានភាពថ្មី។ លោកបញ្ជាក់ថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្រឹស្តីរវាងបក្សទាំងពីរមិនត្រឹមតែរួមចំណែកដល់ការពង្រឹងថែមទៀតនូវទំនាក់ទំនងពិសេសវៀតណាម-ឡាវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភាគីទាំងពីរពង្រឹងមូលដ្ឋានទ្រឹស្តីសម្រាប់ការកសាងបក្ស និងការអភិវឌ្ឍប្រទេសជាតិតាមគោលមាគ៌ាសង្គមនិយមទៀតដែរ៕

បកប្រែដោយ Pham Diep