លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណបក្ស រដ្ឋ និងរដ្ឋាភិបាលឡាវ ចំពោះការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និងការចែករំលែកអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយព្យុះលេខ១០ និង១១ និងទឹកជំនន់ធ្ងន់ធ្ងរ នៅប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ព្រមទាំងលោកក៏បានចែករំលែកអំពីការខាតបង់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីទឹកជំនន់ នាពេលថ្មីៗនេះនៅប្រទេសឡាវ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយលោក Sonesay Siphandone នាយករដ្ឋមន្ត្រីឡាវ

ដោយវាយតំលៃខ្ពសល់ចំពោះសមិទ្ធផលកំណើនសេដ្ឋកិច្ចដ៏វិជ្ជមាន នៅក្នុងប្រទេសឡាវ ក្នុងរយៈពេលថ្មីៗនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមតែងតែគាំទ្រយ៉ាងខ្លាំងក្លា ចំពោះដំណើរការផ្លាស់ប្តូរថ្មីនៅប្រទេសឡាវ ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ការត្រួតពិនិត្យយ៉ាងដិតដល់របស់រដ្ឋសភា និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល ប្រទេសឡាវនឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ កាន់តែច្រើន អនុវត្តគោលដៅនៃសេចក្តីសម្រេចនៃមហាសន្និបាតបក្សលើកទី១១ របស់គណបក្សប្រជាជនបដិវត្តន៍ឡាវ និងផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ក្នុងរយៈពេល ៥ឆ្នាំលើកទី៩ ដោយជោគជ័យ ប្រារព្ធខួបលើកទី៥០ នៃទិវាបុណ្យុឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ ដោយជោគជ័យ កសាងប្រទេសឡាវប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាព។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ជាពិសេស និងផ្តល់អាទិភាពខ្ពស់បំផុតលើទំនាក់ទំនងជាមួយឡាវ ដោយតែងតែខិតខំលើកកម្ពស់ និងនាំទំនាក់ទំនងវៀតណាម-ឡាវ បន្តអភិវឌ្ឍប្រកបដោយចីរភាព និងកាន់តែស៊ីជម្រៅ។

នាយករដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃថា ក្នុងរយៈពេលថ្មីៗនេះ ការអនុវត្តកិច្ចសហប្រតិបត្តិការបានអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងលទ្ធផលនៃកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព គម្រោងសំខាន់ៗជាច្រើនបានបញ្ចប់ ដែលបានក្លាយជាចំណុចសំខាន់ៗ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺពិធីសម្ពោធស្ថានីយស្តុកទំនិញកុងតឺន័រ លេខ ៣ នៃកំពង់ផែ Vung Ang គម្រោងសាងសង់មូលដ្ឋានទិន្នន័យសម្រាប់ការគ្រប់គ្រងចំនួនប្រជាជន និងអត្តសញ្ញាណប័ណ្ណពលរដ្ឋ និងការរៀបចំសម្រាប់ពិធីសម្ពោធមន្ទីរពេទ្យមិត្តភាព និងឧទ្យានមិត្តភាព។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរសម្របសម្រួល និងផ្លាស់ប្តូរយ៉ាងសកម្ម ដើម្បីអនុវត្តគម្រោងសំខាន់ៗ ដែលតភ្ជាប់សេដ្ឋកិច្ចទាំងពីរប្រកបដោយប្រសិទ្ធភាព ជាពិសេសទាក់ទងនឹងការដឹកជញ្ជូន រួមទាំងផ្លូវហាយវេ ផ្លូវដែក ថាមពល ក៏ដូចជាពាណិជ្ជកម្ម ការវិនិយោគ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ និងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ លោក Pham Minh Chinh នាយករដ្ឋមន្រ្តី សន្យាថា នឹងចែករំលែកបទពិសោធន៍យ៉ាងសកម្ម និងបន្តគាំទ្រឡាវក្នុងដំណើរការនៃការកសាងគោលការណ៍ណែនាំ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍជាតិ ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍។

លោក Sonxay Siphandone នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់វៀតណាមចំពោះជំនួយដ៏ស្មោះស្ម័គ្រជូនប្រទេសឡាវក្នុងអំឡុងពេលនៃការតស៊ូរំដោះជាតិកន្លងមក ក៏ដូចជាសម្រាប់ការអភិវឌ្ឍប្រទេស នាពេលបច្ចុប្បន្ន។ ភាគីទាំងពីរឯកភាពគ្នាថា គួរតែពង្រឹង និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តគម្រោងសំខាន់ៗប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍សំខាន់ៗ របស់បក្សទាំងពីរ និងប្រទេសទាំងពីរ នៅឆ្នាំ ២០២៥។

នាយករដ្ឋមន្ត្រីទាំងពីរបានចាត់ទុកថា ភាគីទាំងពីរត្រូវអនុវត្តទិសដៅសហប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ សម្រេចបានលទ្ធផលជាក់ស្តែង ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំបង្កើតរបកគំហើញមួយដើម្បីត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរបានយល់ព្រមថា ការសម្របសម្រួលយ៉ាងម៉ឺងម៉ាត់ និងអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ ពង្រឹងទំនុកចិត្តខាងនយោបាយកាន់តែជិតស្និទ្ធ និងរឹងមាំ។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ។

នាយករដ្ឋមន្ត្រីទាំងពីរ បានយកចិត្តទុកដាក់ជាពិសេស និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរ។ អនុវត្តគម្រោងសំខាន់ៗ ដែលមានតួនាទីសារៈសំខាន់ខាងនយោបាយ និងទ្រង់ទ្រាយធំ។ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើវេទិកាពហុភាគី គាំទ្រ និងការពារផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ សម្របសម្រួលក្នុងការងារត្រៀមខ្លួន និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ លើកទី ៤៨ ឱ្យបានល្អប្រសើរបំផុតនៅពេលខាងមុខ៕

បកប្រែដោយ Duy Hoan