leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ នឹងចូលរួមសប្តាហ៍កំពូល APEC និងជួបពិភាក្សាទ្វេភាគីនៅប្រទេសកូរ៉េខាងត្បូង (រូបថត៖ baochinhphu.vn)

ក្រសួងការបរទេសនៅថ្ងៃ ទី ២៦ ខែតុលានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា៖ តបតាមការអញ្ជើញរបស់លោក Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង លោក Luong Cuong ប្រធានរដ្ឋ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងមានជំនួបធ្វើការទ្វេភាគីនៅកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចរបស់ លោក Luong Cuong ប្រធានរដ្ឋ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា៕

តាម vovworld.vn