ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពគ្នាខិតខំបង្កើតរបកគំហើញថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានគោលដៅ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការតភ្ជាប់មូលដ្ឋានតាមរបៀបជាក់ស្តែង និងមានប្រសិទ្ធភាព ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និង logistics រវាងប្រទេសទាំងពីរ ជាពិសេសគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនហូជីមិញ-Moc Bai-បាវិត-ភ្នំពេញ អភិវឌ្ឍច្រកទ្វារព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន បន្តចរចា និងដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងការខណ្ឌសីមា និងបោះបង្គោលព្រំដែន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា (រូបថត៖ vnanet.vn)

នៅក្នុងជំនួបជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សង្ឃឹមថាប្រទេសកាណាដានឹងជំរុញកិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងវិស័យអាកាសចរណ៍ ថាមពល ការបណ្តុះបណ្តាលអ្នកជំនាញវិស្វកម្មនុយក្លេអ៊ែរស៊ីវិល និងការផ្តល់អាហារូបករណ៍បន្ថែមទៀតសម្រាប់និស្សិតវៀតណាម។

ដោយយល់ស្របនឹងសំណើរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រីកាណាដា ចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមបន្ថែមទៀតក្នុងវិស័យថាមពល រ៉ែ និងវិស្វកម្មអាកាសចរណ៍។ លើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីវិធានការមួយចំនួន ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្លាយជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការក្នុងទំនាក់ទំនងវៀតណាម-កាណាដា ដោយផ្អែកលើការទាញយកប្រយោជន៍ពីភាពបំពេញបន្ថែមគ្នារវាងខឿនសេដ្ឋកិច្ចទាំងពីរ និងទាញយកអត្ថប្រយោជន៍ពីការជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Lula da Silva ប្រធានាធិបតីប្រេស៊ីល (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចពិភាក្សាជាមួយលោក Lula da Silva ប្រធានាធិបតីប្រេស៊ីល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Lula da Silva ប្រធានាធិបតី បានឯកភាពគ្នាពន្លឿនការចាប់ផ្តើម និងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ (PTA) រវាងវៀតណាម និងទីផ្សារអាមេរិកខាងត្បូង(MERCOSUR) និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មដោយផ្អែកលើរបៀបខ្លាំងរួមរបស់ប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើការផលិត និងនាំចេញកាហ្វេ។ លោក Lula da Silva ប្រធានាធិបតី បានមានប្រសាសន៍ថា ប្រេស៊ីលកំពុងពន្លឿននីតិវិធីផ្ទៃក្នុង ដើម្បីចេញឯកសារផ្លូវការមួយដែលទទួលស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗនេះ៕

បកប្រែដោយ Huyen Trang