កងទ័ពនិងកងជីវពលបានសហការជាមួយកម្លាំងនគរបាលឃុំ ស្ថាប័ននិងមូលដ្ឋានចូលរួមជួយសង្គ្រោះនិងជំនះផលវិបាក។

leftcenterrightdel
រូបថតឧទាហរណ៍

* នៅថ្ងៃទី ២៥ ខែតុលា នៅក្នុងតំបន់មួយដែលមានចម្ងាយប្រហែល ១.៥ ម៉ាយល៍ ពីកោះ Da Nam ស្ថិតក្នុងតំបន់កោះ Truong Sa (ខេត្ត Khanh Hoa) នាវានេសាទ  PY 91243 TS ដែលដឹកពលករ ៤ នាក់ ជួបគ្រោះថ្នាក់ ដែលបណ្តាលឱ្យមនុស្ស ២ នាក់រងរបួស។ បញ្ជាការដ្ឋានតំបន់លេខ ៤ កងទ័ពជើងទឹក  បានបញ្ជូននាវាលេខ ៧៣៥ ដើម្បីសម្របសម្រួលជាមួយនាវានៃកងឆ្មាំសមុទ្រតំបន់លេខ ២  ជួយអូសនាវាដែលខូចខាតទៅកាន់កោះ Da Nam ដើម្បីជួសជុល។ ក្រុមពេទ្យយោធាជួយព្យាបាលអ្នករងរបួសយ៉ាងឆាប់រហ័ស។

* នៅថ្ងៃទី ២៦ ខែតុលា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានរក្សាកម្មាភិបាល និងយុទ្ធជនចំនួន ៨៦ នាក់ ដើម្បីចូលរួមស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅក្នុងខេត្ត Tuyen Quang និងខេត្ដ Quang Tri៕

បកប្រែដោយ Pham Diep