leftcenterrightdel
ទិដ្ឋភាពសន្និសីទ

សន្និសីទបានផ្តោតលើខ្លឹមសារសំខាន់ៗចំនួន៤៖ ប្រកាសរបាយការណ៍ប្រចាំឆ្នាំស្តីពីការធ្វើបរិវត្ដកម្មឌីជីថលនិងបៃតងឆ្នាំ ២០២៥; ប្រកាសរបាយការណ៍ស្តីពីអង្គភាពផ្តល់ដំណោះស្រាយ ឌីជីថលនិងបៃតង; គំនិតផ្តួចផ្តើមអំពីការធ្វើបរិវត្ដកម្មឌីជីថល និងបៃតង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូយុទ្ធសាស្ត្រទាំង ៩ ដំបូងនៃមជ្ឈមណ្ឌលបរិវត្ដកម្មឌីជីថលនិងបៃតង។

leftcenterrightdel
លោក Bui Anh Tuan ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព ថ្លែងនៅក្នុងសន្និសីទ
leftcenterrightdel
ដៃគូនានាចុះហត្ថលេខាលើការជំរុញការធ្វើបរិវត្ដកម្មឌីជីថល - បៃតងនៅក្នុងសហគ្រាសវៀតណាម

ថ្លែងសុន្ទរកថាបើកសន្និសីទ លោក Bui Anh Tuan ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព បានអះអាងថា៖ ការធ្វើបរិវត្ដកម្មឌីជីថលនិងបៃតង មិនគ្រាន់តែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសំណូមពរចាំបាច់សម្រាប់សហគ្រាសវៀតណាមអភិវឌ្ឍន៍ទៀតផង។

ក្នុងសន្និសីទនេះ លោក Jens Schmidt Kreye អនុប្រធានការិយាល័យសហប្រតិបត្តិការអភិវឌ្ឍន៍ (ស្ថានទូតអាល្លឺម៉ង់ប្រចាំវៀតណាម) បានសង្កត់ធ្ងន់ថា អង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ បាននាំមកនូវចំណុចខ្លាំងចំនួន ៣៖ ការផ្ទេរបច្ចេកវិទ្យានិងនវានុវត្ដន៍; លើកកម្ពស់សមត្ថកិច្ចរបស់កម្លាំងពលកម្មតាមរយៈប្រព័ន្ធអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈឈឿនលឿន និងទទួលបានប្រភពហិរញ្ញវត្ថុ និងការវិនិយោគបៃតង៕

បកប្រែដោយ Pham Diep