សភាប្រទេសប៉ូឡូញអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារនិយោគវៀតណាម-សហភាពអឺរ៉ុប
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៧ ខែតុលា សភាប្រទេសប៉ូឡូញបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ដែលដាក់ជូនដោយរដ្ឋាភិបាលប៉ូឡូញស្ដីពីការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVIPA) ដោយមានសំឡេងគាំទ្រ ៤២២/៤២២។
គួររំលឹកថា មុខនោះ នៅសម័យប្រជុំពិភាក្សាលើកទីមួយ គណៈកម្មាធិការកិច្ចការបរទេសនិងគណៈកម្មាធិការកិច្ចការសហភាពអឺរ៉ុប ក៏បានគាំទ្រជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់នេះ ជាមួយនឹងអត្រាគាំទ្រ ១០០%។ បន្ទាប់ពីត្រូវបានអនុម័តដោយសភានោះ គ្រោងថានៅចុងខែតុលានេះ កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុម័តដោយព្រឹទ្ធសភា ហើយដាក់ជូនប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki សម្រាប់ការចុះហត្ថលេខា ដូច្នេះប៉ូឡូញនឹងក្លាយជាប្រទេសសមាជិកសហភាពអឺរ៉ុបទី ១៩/២៧ ផ្តល់សច្ចាប័នលើ EVIPA ។
    |
 |
សភាប្រទេសប៉ូឡូញអនុម័តសេចក្ដីព្រាងច្បាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារនិយោគវៀតណាម-សហភាពអឺរ៉ុប (រូបថត៖ VGP) |
ការដែលសមាជិកសភាប្រទេសប៉ូឡូញទាំងអស់បានបោះឆ្នោតគាំទ្រការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ បានបង្ហាញថា គណបក្សនយោបាយ និងកងកម្លាំងនយោបាយរបស់ប៉ូឡូញសុទ្ធតែចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដែលជាដៃគូសំខាន់នាំមុខគេរបស់ប៉ូឡូញនៅអាស៊ីអាគ្នេយ៍។ នេះក៏ជាលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលប្រទេសទាំងពីរសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសប៉ូឡូញកាលពីខែមករាឆ្នាំ ២០២៥ មក អាស្រ័យហេតុនេះ ប៉ូឡូញបានយល់ព្រមបញ្ចប់នីតិវិធីផ្តល់សច្ចាប័ន EVIPA ក្នុងឆ្នាំ ២០២៥។
ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA របស់ប៉ូឡូញ គឺមានសារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងប៉ូឡូញ ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត៕
បកប្រែដោយ Thanh Cong