ជំនួយរបស់មជ្ឈមណ្ឌល AHA រួមមាន៖ ឧបករណ៍ជួសជុលផ្ទះចំនួន ១,៧២០ សម្ភារៈផ្ទះបាយចំនួន ៣,១៧៦ និងឧបករណ៍អនាម័យផ្ទាល់ខ្លួនចំនួន ២,០០០។ ទាំងនេះគឺជាសម្ភារៈសំខាន់ដែលជួយមនុស្សឲ្យយកឈ្នះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងជួយប្រជាជនមានស្ថិរភាពក្នុងជីវភាពរស់នៅនាពេលឆាប់ៗនេះ។

leftcenterrightdel
តំណាងនាយកដ្ឋានគ្រប់គ្រងទំនប់វារីអគ្គិសនី និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ទទួលទំនិញជំនួយពីមជ្ឈមណ្ឌល AHA នៅអាកាសយានដ្ឋាន Noi Bai

បន្ទាប់ពីទទួលបានជំនួយ នាយកដ្ឋានគ្រប់គ្រងទំនប់វារីអគ្គិសនី និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដឹកជញ្ជូន និងប្រគល់ទំនិញជំនួយទាំងអស់ពីមជ្ឈមណ្ឌល AHA ដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cao Bang ដើម្បីផ្ដល់ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយគ្រោះធម្មជាតិ៕

បកប្រែដោយ Thuy Anh