មានប្រសាសន៍​ក្នុងពិធី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពចាស់ទុំ និងការរួមចំណែកដ៏ធំធេងរបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៥ ចំពោះបុព្វហេតុបដិវត្តន៍ បុព្វហេតុកសាង និងការពារមាតុភូមិ និងបុព្វហេតុកសាង និងអភិវឌ្ឍកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ក្នុង​ពិធី

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងការតស៊ូប្រយុទ្ធ យោធភូមិភាគទី៥ គឺជាសមរភូមិដ៏សំខាន់បំផុតមួយ ប្រឈមមុខដោយផ្ទាល់ជាមួយយុទ្ធសាស្ត្រសង្គ្រាមដ៏គ្រោះថ្នាក់ ប្រភេទប្រយុទ្ធថ្មីរបស់សត្រូវ ប្រឈមមុខនឹងកម្លាំងសត្រូវធំៗ។ ដូច្នេះហើយ ជ័យជំនះក្នុងសមរភូមិយោធភូមិភាគទី៥ តែងតែជាលក្ខណៈសម្រេចចិត្ត រួមចំណែកផ្លាស់ប្តូរស្ថានការណ៍​ និងផ្លាស់ប្តូរស្ថានភាពនៃបដិវត្តន៍របស់ប្រទេសយើង។ នៅពេលដែលប្រទេសត្រូវបានបង្រួបបង្រួម ឈានចូលដំណាក់កាលនៃការកសាង អភិវឌ្ឍន៍ និងសមាហរណកម្មអន្តរជាតិ កងកម្លាំងប្រដាប់អាវុធរបស់យោធភូមិភាគទី៥ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវបេសកកម្មរបស់ខ្លួន ពីសង្រ្គាមរំដោះ ឆ្ពោះទៅរកការយកឈ្នះលើផលវិបាកនៃសង្រ្គាម។ ការបង្ក្រាបពួកប្រតិកិរិយា ដោះស្រាយបញ្ហា FULRO បំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូចំពោះប្រទេសកម្ពុជា។ ចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើរតួនាទីជាស្នូលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការសង្គ្រោះ និងការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ និងសង្គមនៅក្នុងតំបន់។

leftcenterrightdel
 

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួម​ពិធី

ដើម្បីសម្រេចបានជោគជ័យនូវភារកិច្ចនាពេលខាងមុខ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​​ បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធរបស់យោធភូមិភាគទី៥ ផ្តោតការយកចិត្តទុកដាក់ និងលើកកំពស់គុណភាពការងារជាសេនាធិការយុទ្ធសាស្ត្រលើវិស័យយោធា និងការពារជាតិ ចាប់យកយ៉ាងសកម្ម និងព្យាករណ៍ស្ថានភាព វាយតម្លៃផលប៉ះពាល់លើតំបន់ លើកឡើងវិធានការ និងការឆ្លើយតប ដោះស្រាយស្ថានការណ៍ដោយមានភាពបត់បែន និងប្រកបដោយប្រសិទ្ធភាព អនុវត្តមានប្រសិទ្ធភាពនូវគោលការណ៍ណែនាំ យុទ្ធសាស្ត្រ និងច្បាប់ស្តីពីយោធាការពារជាតិ ចូលរួមយ៉ាងសកម្មក្នុងបង្កើតគោលការណ៍ណែនាំ យន្តការ គោលនយោបាយ និងច្បាប់ស្តីពីយោធាការពារជាតិ។

leftcenterrightdel
 

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បំពាក់​គ្រឿងឥស្សរិយយសហូជីមិញជូនកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៥

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៥ នឹងបន្តលើកតម្កើងប្រពៃណីដ៏រុងរឿងរបស់ខ្លួន ខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធិផលដ៏ធំធេង រួមវិភាគទានកាន់តែច្រើនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ដែលសក្តិសមនឹងការទុកចិត្ត និងសេចក្តីស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជន បន្តសរសេរប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម។

ក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបំពាក់​គ្រឿងឥស្សរិយយសហូជីមិញជូនកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៥៕

បកប្រែដោយ Duy Hoan