វៀតណាមស្វាគមន៍ចំពោះការវាយតម្លៃជាសត្យានុម័តសម្រាប់លទ្ធផលជាវិជ្ជមានរបស់ភាគីអាមេរិកក្នុងការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្សនាពេលកន្លងមក។ វៀតណាមបាន និងកំពុងជំរុញការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដោយដំណោះស្រាយ និងភារកិច្ចសំខាន់ៗក្នុងកម្មវិធីទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស ដំណាក់កាល ២០២១-២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០ ជាពិសេសការអនុម័តលើច្បាប់ស្តីពីការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៤។ បង្កើនការស៊ើបអង្កេត កាត់ទោស និងការកាត់ក្តីករណីជួញដូរមនុស្ស កំណត់អត្តសញ្ញាណនិងជួយគាំទ្រជនរងគ្រោះនៃការជួញដូរ ព្រមទាំងឆ្លើយតបទាន់ពេលចំពោះបញ្ហាប្រឈមថ្មីនៃការជួញដូរមនុស្សនៅក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម 

វៀតណាមក៏កំពុងខិតខំប្រឹងប្រែងអនុវត្តគោលដៅនៃកិច្ចព្រមព្រៀងសកលសម្រាប់ការធ្វើចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាព និងសណ្តាប់ធ្នាប់ (GCM) យោងតាមផែនការដែលចេញប្រកាសដោយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ មកដើម្បីពង្រឹងបរិយាកាសធ្វើចំណាកស្រុកប្រកបដោយតម្លាភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនចំណាកស្រុក និងទប់ស្កាត់ការជួញដូរមនុស្សក្នុងរាល់សកម្មភាពចំណាកស្រុកអន្តរជាតិ។

ក្នុងស្មារតីនោះ វៀតណាមសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ បង្កើនការផ្លាស់ប្តូរ និងកិច្ចសន្ទនាដើម្បីវាយតម្លៃជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស ស្របតាមស្មារតីនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម និងអាមេរិក ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Pham Diep