លោកឧត្តមសេនីយ៍ឯក Le Huy Vinh ៖ ផ្ដោតលើការលើកកម្ពស់ការធ្វើបរិវត្ដកម្មឌីជីថលក្នុងក្រសួងការពារប្រទេស
កប.អនឡាញ - នាថ្ងៃទី ១៧ ខែតុលា លោកឧត្តមសេនីយ៍ឯក Le Huy Vinh សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយស្ថាប័ន និងអង្គភាពមួយចំនួនស្តីពីការធ្វើបរិវត្ដកម្មឌីជីថលក្នុងក្រសួងការពារប្រទេស។
នៅក្នុងកិច្ចប្រជុំ ស្ថាប័ននិងអង្គភាពនានាបានរាយការណ៍ការធ្វើផែនការស្ដីពីការអភិវឌ្ឍន៍ និងប្តូរទៅប្រើប្រាស់ Cloud Computing ដំណាក់កាល ២០២៥- ២០៣០; កម្មវិធីទន់សម្រាប់គ្រប់គ្រងការងារអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និវានុវត្ដន៍ និងការធ្វើបរិវត្ដកម្មឌីជីថល។ លទ្ធផលនិងស្ថានភាពនៃការអនុវត្តការផ្ញើ និងទទួលឯកសារអេឡិចត្រូនិក "សម្ងាត់" នៅលើបណ្តាញបញ្ជូនទិន្នន័យយោធា។
    |
 |
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ថ្លែងក្នុងកិច្ចប្រជុំ |
លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឱ្យបញ្ជាការដ្ឋានលេខ៨៦ សិក្សាស្រាវជ្រាវឱ្យបានហ្មត់ចត់ និងស្រូបយកមតិនៅកិច្ចប្រជុំ បំពេញផែនការអភិវឌ្ឍន៍ និងប្តូរទៅប្រើប្រាស់ Cloud Computing ដំណាក់កាល ២០២៥-២០៣០ ហើយដាក់ជូនប្រមុខក្រសួងការពារប្រទេសចុះហត្ថលេខា។ សហការគ្នាក្នុងការកសាង និងផ្សាយផែនការលម្អិតសម្រាប់ការអនុវត្ត អភិវឌ្ឍន៍ និងប្ដូរទៅប្រើប្រាស់ Cloud Computing ឲ្យធានាបាននូវពេលវេលាកំណត់។
អំពីកម្មវិធីទន់គ្រប់គ្រងការងារ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានប្រគល់ឱ្យនាយកដ្ឋានវិទ្យាសាស្ត្រយោធា (ក្រសួងការពារប្រទេស) ធ្វើជាអធិបតី និងសហការជាមួយស្ថាប័ន និងអង្គភាពនានា ដើម្បីប្រើប្រាស់ប្រព័ន្ធព័ត៌មានដែលបានដាក់ពង្រាយធ្វើជាឧបករណ៍ក្នុងការដឹកនាំ និងប្រតិបត្តិការប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាព រកឃើញបានឆាប់នូវចំណុចរាំងស្ទះ យឺតយ៉ាវ និងជួយដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព។
បញ្ជាការលេខ ៨៦ និងនាយកដ្ឋានបំភណ្ឌអក្ខរៈ និងសម្ព័ន្ធក្រុមឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) និងការិយាល័យក្រសួងការពារប្រទេសពិនិត្យជាបន្ទាន់ និងធានាឲ្យបាននូវហេដ្ឋារចនាសម្ព័ន្ធបណ្តាញកុំព្យូទ័រយោធារបស់ស្ថាប័ននិងអង្គភាពក្នុងការផ្ញើ និងទទួលឯកសារសម្ងាត់លើបណ្តាញបញ្ជូនទិន្នន័យយោធា។ ទន្ទឹមនឹងនោះ ជំរុញវឌ្ឍនភាពការសាកល្បងការផ្ញើ និងទទួលឯកសារអេឡិចត្រូនិក "សម្ងាត់" នៅលើបណ្តាញបញ្ជូនទិន្នន័យយោធា៕
បកប្រែដោយ Thanh Cong