កងឆ្មាំសមុទ្រវៀតណាមបើកយុទ្ធនាការទប់ស្កាត់ការនេសាទខុសច្បាប់
កប.អនឡាញ - នាថ្ងៃទី ១៧ ខែតុលា កងឆ្មាំសមុទ្រវៀតណាម បានរៀបចំសន្និសីទផ្សព្វផ្សាយ និងអនុវត្តផែនការបន្តបើកយុទ្ធនាការទប់ស្កាត់នាវាធ្វើនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ថ្លែងមតិក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងច្បាប់នៃកងឆ្មាំសមុទ្រវៀតណាមបានស្នើឱ្យស្ថាប័ននិងអង្គភាពនានាត្រូវអនុវត្ដយ៉ាងម៉ឹងម៉ាត់នូវការដឹកនាំរបស់គ្រប់លំដាប់ថ្នាក់ និងរៀបចំផែនការបន្តអនុវត្តយុទ្ធនាការ ដោយប្តេជ្ញាទប់ស្កាត់ និងបញ្ចប់ស្ថានភាពនាវានេសាទរំលោភ IUU។
កងឆ្មាំសមុទ្រត្រូវត្រួតពិនិត្យជាទៀងទាត់ និងជំរុញឱ្យនាវាបំពេញភារកិច្ចនៅសមុទ្រ។ សហការជាមួយបណ្ដាកងកម្លាំងដើម្បីផ្សព្វផ្សាយ និងចលនាប្រជានេសាទបង្កើនការយល់ដឹង និងគោរពបទប្បញ្ញត្តិរបស់ច្បាប់ស្តីពីការទប់ស្កាត់ការធ្វើនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU)៕
បកប្រែដោយ Pham Diep