ប្រជាជន Bac Ninh ទទួលសម្ភារៈជំនួយពីជប៉ុន
កប.អនឡាញ - នារសៀលថ្ងៃទី១៣ ខែតុលា នៅអាកាសយានដ្ឋាន Noi Bai (ទីក្រុងហាណូយ) នាយកដ្ឋានគ្រប់គ្រងទំនប់វារីអគ្គិសនី និងការពារគ្រោះធម្មជាតិ (ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម) បានទទួលសម្ភារៈជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនៅខេត្ត Bac Ninh។