សម័យប្រជុំពេញអង្គនៃមហាសន្និបាតដឹកជញ្ជូនអន្តរជាតិ FIATA World Congress 2025 បានបើកនាព្រឹកថ្ងៃទី៨ ខែតុលា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ សមាគមភស្តុភារវៀតណាម (VLA) ដោយមានការសម្របសម្រួលជាមួយសហព័ន្ធសមាគមដឹកជញ្ជូនទំនិញអន្តរជាតិ (FIATA) និងដៃគូអន្តរជាតិ។

leftcenterrightdel
ប្រតិភូធ្វើពិធីបើក

នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតរបស់ផ្នែក logistics ពិភពលោក ដែលប្រារព្ធឡើងជាលើកដំបូងនៅវៀតណាម ដោយបានកត់សម្គាល់ជំហានសំខាន់ក្នុងដំណើរនៃសមាហរណកម្មយ៉ាងស៊ីជម្រៅនៃផ្នែក logistics វៀតណាមជាមួយពិភពលោក។

មហាសន្និបាត FIATA World Congress 2025 ក្រោមប្រធានបទ "Green and Resilient Logistics" បានប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ៦ ខែតុលា ដល់ថ្ងៃទី ១០ ខែតុលា) ដោយទាក់ទាញប្រតិភូជាង ១០០០ នាក់មកពីជាង ១០០ ប្រទេស ចូលរួមក្នុងរបៀបវារៈសំខាន់មួយ ដោយដាក់តាំងបង្ហាញស្តង់ជាង ១២០ និងអាជីវកម្មបែបបច្ចេកវិទ្យា (ពាណិជ្ជកម្ម) រវាងវេទិកាពាណិជ្ជកម្ម (B2B)។ មហាសន្និបាតបានរៀបចំវគ្គពិភាក្សាជាបន្តបន្ទាប់ដូចជា៖ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនជាមួយនឹងតម្រូវការដឹកជញ្ជូនដែលផ្ទុះកាន់តែខ្លាំងឡើង។ ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិតជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍភស្តុភារបៃតង។ ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចបត់បែនបាន និងការធ្វើទំនើបកម្មខ្សែសង្វាក់ត្រជាក់។ ការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មពិភពលោកឡើងវិញក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយ...

leftcenterrightdel
ទិដ្ឋភាពនៃព្រឹត្តិការណ៍

លោក Dao Trong Khoa ប្រធានសមាគមសហគ្រាសសេវាកម្ម Logistics វៀតណាមបានអះអាងថា៖ “វៀតណាមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោករបស់សហព័ន្ធគឺជាឱកាសដ៏ល្អមិនត្រឹមតែសម្រាប់ផ្នែក Logistics ប៉ុណ្ណោះទេ ថែមទាំងសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសទៀតផង។ នេះជាឱកាសសម្រាប់អាជីវកម្ម Logistics វៀតណាមតភ្ជាប់ជាមួយអាជីវកម្ម Logistics ពិភពលោក។ យើងក៏រៀនពីដៃគូបរទេសអំពីគំរូអាជីវកម្មជឿនលឿន បច្ចេកវិទ្យាទំនើប និងទិសដៅអភិវឌ្ឍន៍ Logistics ប្រកបដោយប្រសិទ្ធភាព និងបៃតងបំផុត”។

leftcenterrightdel
ការសម្តែងមួយក្នុង​ពិធី

ក្នុងឱកាសនេះ គណៈកម្មការរៀបចំកម្មវិធីក៏បានប្រគល់ពានរង្វាន់ទេពកោសល្យវ័យក្មេងផ្នែក Logistics ផងដែរ។ ផ្នែក Logistics របស់វៀតណាមបច្ចុប្បន្នមានទំហំទីផ្សារពី ៧០ ទៅ ៨០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ជាមួយនឹងសក្តានុពលក្នុងការក្លាយជាមជ្ឈមណ្ឌល Logistics ថ្មីនៅអាស៊ីអាគ្នេយ៍។

បកប្រែដោយ Duy Hoan