ជំនួបសំណេះសំណាលជាមួយតំណាងសហគ្រាសក្នុងឱកាសទិវាសហគ្រិនវៀតណាម
កប.អនឡាញ - នាថ្ងៃទី៩ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានធ្វើជាអធិបតីនៃជំនួបជាមួយតំណាងសហគ្រាសក្នុងឱកាសទិវាសហគ្រិនវៀតណាម (ថ្ងៃទី១៣ ខែតុលា)។
មានប្រសាសន៍ក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសហគ្រាស និងសហគ្រិនវៀតណាមដែលមានការរីកចម្រើនដោយឥតឈប់ឈរ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ជាពិសេសតែងតែរួមដំណើរជាមួយប្រទេសជាតិ និងប្រជាជនក្នុងគ្រាលំបាក។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបជាមួយតំណាងសហគ្រាសក្នុងឱកាសទិវាសហគ្រិនវៀតណាម (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យសហគ្រាស និងសហគ្រិនវៀតណាមដើរតួនាទីឈានទៅមុខ និងធ្វើជាគំរូ ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍបច្ចេកវិទ្យាស្នូល បង្កើតចលនា និងនិន្នាការនៃនវានុវត្តន៍ក្នុងប្រជាជនទាំងមូលរួមចំណែកក្នុងការកសាងប្រទេសឌីជីថល។ សហគ្រាស និងសហគ្រិនធ្វើជាគំរូក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន រួមចំណែកកសាងសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម ក្រោមការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងភាពម្ចាស់ការរបស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគ្រាស និងសហគ្រិនវៀតណាមនឹងអភិវឌ្ឍយ៉ាងខ្លាំង ជម្រុញឲ្យសប្រទេសជាតិអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព ឈានចូលយុគសម័យថ្មីនៃភាពរុងរឿង អរិយធម៌ វិបុលភាព និងសុភមង្គល។
ក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងបណ្ដាឧបនាយករដ្ឋមន្ត្រីបានប្រគល់រង្វាន់ដ៏ថ្លៃថ្លាជាច្រើនពីបក្ស រដ្ឋ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីដល់សហគ្រិន និងសហគ្រាសគំរូដែលមានលទ្ធផលល្អ៕
បកប្រែដោយ Thuy Anh