leftcenterrightdel
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាមានប្រសាសន៍ក្នុងកម្មវិធី (រូបថត៖ vov.vn)

ឆ្លើយតបនឹងការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានរៀបចំកម្មវិធីរៃអង្គាសទឹកប្រាក់ដើម្បីជួយបងប្អូនជនរួមជាតិក្នុងប្រទេសជំនះផលវិបាកដោយសារខ្យល់ព្យុះ និងទឹកជំនន់នាពេលថ្មីៗនេះ។ កម្មាភិបាល និងបុគ្គលិកជាច្រើនរូបនៃស្ថានទូត និងភ្នាក់ងារតំណាង តំណាងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សមាគមធុរកិច្ចវៀតណាម-កម្ពុជា និងតំណាងក្រុមនិស្សិតវៀតណាមនៅកម្ពុជាបានចូលរួមក្នុងកម្មវិធីនេះ។

leftcenterrightdel
សហគមន៍វៀតណាមនៅកម្ពុជារៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភជនរួមជាតិក្នុងប្រទេជំនះផលវិបាកនៃខ្យល់ព្យុះ និងទឹកជំនន់ (រូបថត៖ vov.vn)

មានប្រសាសន៍នៅកម្មវិធី លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា  ឲ្យដឹងថា៖ “គណៈកម្មាធិការបក្ស និងស្ថានទូតវៀតណាមប្រចាំកម្ពុជា បានអំពាវនាវកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត សហគមន៍វៀតណាម និងសហគមន៍ធុរកិច្ចវៀតណាមប្រចាំកម្ពុជា រួមដៃគ្នាជួយជនរួមជាតិដែលរងគ្រោះដោយខ្យល់ព្យុះ និងទឹកជំនន់។ ទោះជាទឹកប្រាក់ជួយឧបត្ថម្ភធំឬតូចក៏ដោយ វាជាធនធាន និងជាប្រភពលើកទឹកចិត្តខាងស្មារតីដ៏មានតម្លៃ រួមចំណែកជួយជនរួមជាតិឆ្លងកាត់គ្រាលំបាកនេះ"។ នាព្រឹកថ្ងៃដដែលនេះ នៅទីស្នាក់ការសមាគមខ្មែរ-វៀតណាមនៅកម្ពុជា អាណិកជនវៀតណាមនៅរាជធានីភ្នំពេញ ក៏បានរៀបចំកម្មវិធីរៃអង្គាសទឹកប្រាក់ដើម្បីជួយឧបត្ថម្ភជនរួមជាតិក្នុងប្រទេសជំនះផលវិបាកនៃខ្យល់ព្យុះ និងទឹកជំនន់៕

បកប្រែដោយ Pham Diep