ជាង ៣០ លានដុល្លារអាមេរិកដើម្បីគាំទ្រប្រជាជនជម្នះផលវិបាកដោយសារព្យុះទីហ្វុង Bualoi
កប.អនឡាញ - នាថ្ងៃទី ៦ ខែតុលា នៅទីក្រុងហាណូយ លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឲ្យដឹងថា គិតត្រឹមម៉ោង ៥៖០០ ល្ងាច ថ្ងៃទី ៦ ខែតុលា ខេត្ត ក្រុង បុគ្គល អង្គភាព អង្គការ ... បានគាំទ្រ និងចុះឈ្មោះគាំទ្រប្រជាជនតាមខេត្ត ក្រុង ដើម្បីជំនះពុះពារផលវិបាកដោយសារព្យុះទីហ្វុង Bualoi តាមរយៈគណៈកម្មាធិការចលនាសង្គ្រោះមជ្ឈិម ដោយមានទឹកប្រាក់ជិត ៧៥២.៧ ពាន់លានដុង (ជាង ៣០ លានដុល្លារអាមេរិក)។