ការទូតរវាងប្រជាជននិងប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-អាល្លឺម៉ង់
កប.អនឡាញ - លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម ស្នើឱ្យ DVG ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំរុញការវិនិយោគអាល្លឺម៉ង់នៅវៀតណាម។
លោក Nguyen Chi Dung បានអះអាងដូច្នេះនៅរសៀល ថ្ងៃទី ១៧ ខែតុលាវនៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នៅពេលទទួលគណៈប្រតិភូ នៃសមាគមមិត្តភាពអាល្លឺម៉ង់-វៀតណាម (DVG) ដឹកនាំដោយលោក Rolf Schulze ប្រធាន DVG ។
    |
 |
លោក Nguyen Chi Dung ស្នើឲ្យ ភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសនៅកម្រិតខ្ពស់ និងជំរុញការដំឡើងទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (រូបថត៖ VGP/ Thu Sa) |
វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោក Rolf Schulze និង DVG លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា បណ្តាស្ថាប័នរបស់វៀតណាមតែងតែយកចិត្តទុកដាក់ និងរួមដំណើរជាមួយដៃគូ និងអង្គការមិត្តភាពជាមួយវៀតណាមរបស់អាល្លឺម៉ង់។ លោកបានស្នើឱ្យ DVG បន្តជំរុញភាពខ្លាំងរបស់ខ្លួន ពង្រឹងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៅវៀតណាម និងរួមចំណែកថែមទៀតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការផ្ទាល់រវាងរដ្ឋ សហគ្រាស និងសាជីវកម្មអាល្លឺម៉ង់ជាមួយមូលដ្ឋាន និងសហគ្រាសវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាមលើវិស័យ៖ ឧស្សាហកម្មគាំទ្រ ថាមពលកកើតឡើងវិញ សារធាតុ semiconductors ឱសថ គីមី សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចរង្វង់ ...
បកប្រែដោយ Duy Hoan