ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមាគមវៀតណាម-អាមេរិក។ ពិធីនេះគឺជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-សហរដ្ឋអាមេរិក។

leftcenterrightdel
លោក Phan Anh ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម មានប្រសាសន៍នៅក្នុងពិធី

នេះជាឱកាសសម្រាប់សមាជិកនៃសមាគមវៀតណាម-អាមេរិក ដៃគូរ និងអ្នកចាប់អារម្មណ៍លើការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-អាមេរិក ដើម្បីជួបប្រាស្រ័យ ចែករំលែកអំពីសមិទ្ធិផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងផ្លាស់ប្តូរយោបល់សំដៅលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាព និងតួនាទីរបស់សមាគមវៀតណាម-អាមេរិក និយាយរួម បណ្តាញជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-អាមេរិក និយាយរួម រួមចំណែកអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរនាពេលខាងមុខ។

នៅក្នុងពិធីនេះ ទស្សនិកជនបានរីករាយជាមួយការប្រគុំតន្ត្រីពិសេស "ផ្សារភ្ជាប់ភ្លេងវៀតណាម-អាមេរិក" ដោយមានការចូលរួមពីសិល្បករល្បីៗមកពីប្រទេសទាំងពីរ រួមទាំងវង់ភ្លេងមហោរី Johns Creek Symphony Orchestra របស់សហរដ្ឋអាមេរិកផងដែរ៕

បកប្រែដោយ Huyen Trang