ក្នុងបរិយាកាសស្និទ្ធស្នាល តាងនាមថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯក Le Quang Minh បានអបអរសាទរចំពោះលទ្ធផល និងសមិទ្ធិផលដែលសមាគមសម្ព័ន្ធនារីវៀតណាមថ្នាក់មជ្ឈិម និងគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសសម្រេចបាននាពេលកន្លងមក ហើយបានសម្តែងនូវសេចក្តីរីករាយ និងរំភើប ដោយសារតែការរួមចំណែកជាវិជ្ជមាន និងមានប្រសិទ្ធភាពរបស់ស្រ្តីក្នុងជួរកងទ័ពចំពោះសមិទ្ធិផលរួមទាំងនោះ។

leftcenterrightdel
 

leftcenterrightdel
ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយអញ្ជើញចុះសួរសុខទុក្ខ និងអបអរសាទរជូន សមាគមសម្ព័ន្ធនារីវៀតណាមថ្នាក់មជ្ឈិម

លោកឧត្តមសេនីយ៍ឯក Le Quang Minh បានថ្លែងអំណរគុណចំពោះសមាគមសម្ព័ន្ធនារីវៀតណាមថ្នាក់មជ្ឈិម ដែលតែងតែយកចិត្តទុកដាក់ និងដឹកនាំយ៉ាងសកម្ម ណែនាំ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីសមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងជួរកងទ័ព ប្រតិបត្តិការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព រួមចំណែកកសាងអង្គភាព “ជាគំរូល្អ”។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា នាពេលខាងមុខ ថ្នាក់ដឹកនាំ និងស្ថាប័នមានសមត្ថកិច្ចនៃសមគមសម្ព័ន្ធនារីវៀតណាមថ្នាក់មជ្ឈិមនឹងបន្តយកចិត្តទុកដាក់ ជួយ និងបង្កើតលក្ខខណ្ឌដើម្បីឱ្យចលនានារីក្នុងជួរកងទ័ពមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា កាន់តែស៊ីជម្រៅ និងនាំមកនូវលទ្ធផលជាក់ស្តែងថែមទៀត៕

បកប្រែដោយ Duy Hoan