កាលពីខែកញ្ញាឆ្នាំ ២០២៤ មក នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានដាក់ពង្រាយកងពេទ្យកម្រិត ២ លេខ ៦ ដោយមានយោធិនចំនួន ៦៣  នាក់ទៅកាន់ស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) និងក្រុមវិស្វកម្មលេខ ៣ ដោយមានយោធិនចំនួន ១៨៤ នាក់ ទៅកាន់ UNISFA និងតំបន់ Abyei ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ មកដល់ពេលនេះ អង្គភាពទាំងពីរបានបញ្ចប់អាណត្តិការងារ ហើយបានត្រឡប់មកវៀតណាមវិញដោយសុវត្ថិភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien​​ ថ្លែងក្នុងកិច្ចប្រជុំ

ដោយកោតសរសើរចំពោះលទ្ធផលនៃអាណត្តិការងាររបស់ក្រុមវិស្វកម្មលេខ ៣ និងកងពេទ្យកម្រិត ២ លេខ ៦ នៅស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា អង្គភាពទាំងពីរបានបំពេញភារកិច្ចបានយ៉ាងល្អ ធានាសុវត្ថិភាពដាច់ខាត។ យោធិនទាំងអស់បានធ្វើល្អក្នុងចលនាមហាជន រីកសាយភាយរូបភាពកងទ័ពមួកខៀវ និងរូបភាពកងទ័ពលោក អ៊ំ ហូ លើ​ឆាកអន្ដរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ
leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជុំគ្នា

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនិងមេបញ្ជាការនៃស្ថានបេសកកម្មបានវាយតម្លៃខ្ពស់ចំពោះគោរពវិន័យ និងជំនាញរបស់កងទ័ពប្រជាជនវៀតណាម។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា នាពេលខាងមុខ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសនឹងស្នើឲ្យបន្តសិក្សាស្រាវជ្រាវ និងពង្រីកទំហំ ទម្រង់ និងតំបន់ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យក្រុមវិស្វកម្មលេខ៣ និងកងពេទ្យកម្រិត ២ លេខ ៦ ព្រមទាំងបុគ្គលនៃអង្គភាពទាំងពីរបន្តលើកកម្ពស់បទពិសោធន៍ និងស្មារតីទទួលខុសត្រូវ រីកសាយភាយរូបភាពកងទ័ពមួកខៀវវៀតណាម ត្រៀមខ្លួនទទួលនិងបំពេញគ្រប់ភារកិច្ចបានល្អ។

ទីភ្នាក់ងារនិងអង្គភាពត្រូវយកចិត្តទុកដាក់ដល់របប គោលនយោបាយ និងបទប្បញ្ញត្តិ និងរៀបចំការងារឲ្យសមស្របសម្រាប់កម្មាភិបាលនិងបុគ្គលិកដើម្បីបំពេញល្អនូវភារកិច្ច។ ព្រមទាំងរៀបចំការបណ្ដុះបណ្ដាល និងត្រៀមរៀបចំកងកម្លាំងមានគុណភាពខ្ពស់សម្រាប់ដំណាក់កាល ២០២៥-២០៣០៕

បកប្រែដោយ Pham Diep